គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​

6 Videos


ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នា​ខែមីនា​គ្រាន់តែ​នៅក្នុង​ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ២៩៦ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២១ នាក់ និង របួសធ្ងន់​ស្រាល​ចំនួន ៤៦៥ នាក់ ។ សារុប​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ កើតឡើង ៩៨២ លើក ស្លាប់ ៤០០ នាក់ និង​របួសធ្ងន់​ស្រាល ១.១៦១ នាក់ ។

គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​

គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​មួយខែ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣០ ខែមីនា កើតឡើង​ចំនួន ២៩៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១២១ នាក់ របួសធ្ងន់ ២៨៩ នាក់ ។ មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន ១១៥ លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន ៣៦​លើក បើកបរ​ប្រជែង​គ្រោះថ្នាក់​ចំនួន​៣៣​លើក មិន​គោរព​សិទ្ធិ ៣៧ លើក មិន​ប្រកាន់​ស្តាំ ៣៧ លើក​, បត់​គ្រោះថ្នាក់ ៣៣ លើក​, កត្តា​យានយន្ត​ចំនួន ០៦ លើក និង ងងុយ ដេក ០៥ លើក ។​ ​

គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​

​គ្រោះថ្នាក់​ចរាចរណ៍​ដែល កើតឡើង​ច្រើនជាងគេ​គឺ ៖
-​រាជធានី​ភ្នំពេញ កើតឡើង​ចំនួន ១៧ លើក ស្លាប់ ១០ នាក់ របួសធ្ងន់ ២៥ នាក់ របួសស្រាល ០៦ នាក់ ។
-​ខេត្តកណ្តាល ១៣ លើក ស្លាប់ ០៨ នាក់ របួសធ្ងន់ ១៣ នាក់ របួសស្រាល ០៧ នាក់ ។​
-​ខេត្តកំពង់ចាម ១៤ លើក ស្លាប់ ០៨ នាក់ របួសធ្ងន់ ១១ នាក់ របួសស្រាល ០៧ នាក់ ។​
-​ខេត្តកំពង់ស្ពឺ ១៣ លើក ស្លាប់ ០៧ នាក់ របួសធ្ងន់ ១៤ នាក់ របួសស្រាល ០១ នាក់ ។​
-​ខេត្តតាកែវ​២០​លើក ស្លាប់​០៦​នាក់ របួសធ្ងន់​១៨​នាក់ របួសស្រាល​១៦​នាក់ ។​

គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​

-​ខេត្តកំពត ១៦ លើក ស្លាប់ ០៦ នាក់ របួសធ្ងន់ ២០ នាក់ របួសស្រាល ០៧ នាក់ ។​
-​ខេត្តសៀមរាប ០៦ លើក ស្លាប់ ០៥ នាក់​របួសធ្ងន់​០៣ នាក់ ស្រាល ០៣ នាក់ ។​
-​ខេត្ត​ព្រះសីហនុ ១៩ លើក ស្លាប់ ០៦ នាក់ របួសធ្ងន់ ៤១ នាក់ របួសស្រាល ៤៧ នាក់ ។​
-​ខេត្តកំពង់ធំ ០៩ លើក ស្លាប់ ០៤ នាក់ របួសធ្ងន់ ១១ នាក់ របួសស្រាល ០៣ នាក់ ។​
-​ខេត្ត​ត្បូងឃ្មុំ ០៧ លើក ស្លាប់ ០៦ នាក់ របួសធ្ងន់ ០៤ របួសស្រាល ០១ នាក់ ។​
-​ខេត្តរតនគិរី ០៩ លើក ស្លាប់ ០៧ នាក់ របួសធ្ងន់ ០៤ នាក់ របួសស្រាល ០៣ នាក់ ៕ ដេវីត

គ្រាន់តែ​ខែមីនា កម្ពុ​ជាមាន​ទាំង​ស្លាប់ និង របួស​ជាង ៥០០ នាក់​