សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ

6 Videos


ខេត្ត​ព្រះសីហនុ :  បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ដែល​បាន​ធ្លាក់ទឹក​ស្លាប់​ក្នុង​ហេតុការណ៍​កប៉ាល់​ដឹក​ប្រេង​បុក​ផែ​នោះ ត្រូវបាន​គេ​រកឃើញ​ហើយ​ ។​

សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ

សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ

សូម​រំឭកថា កាលពី​ព្រលប់​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ កន្លងមកនេះ មាន​ហ​តុ​ការណ៍​កប៉ាល់​ដឹក​ប្រេង​មួយគ្រឿង​បើក​មក​បុក​ផែ​ប្រេង​នៅ​ចំណុច​ឆ្នេរសមុទ្រ​ព្រែកត្រែង ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​បាក់​អស់​ជាង ១០០ ម៉ែត្រ ។ ក្នុង​ហេតុការណ៍​នោះ​បណ្តាលឱ្យ​បុរស​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ម្នាក់​ឈ្មោះ សែម វណ្ណៈ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​ធ្លាក់ទឹក ហើយក៏​បាត់​ខ្លួន​រហូតមក ។

សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ

​លុះ​មកដល់​ម៉ោង​ប្រមាណ​ជា ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកសមុទ្រ​ស្ថិតនៅ​ចំ​ម្ងា​យ​ប្រមាណ ២ គីឡូម៉ែត្រ​ពី​ចំណុចកើតហេតុ ។

សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ

​ក្រោយពី​បាន​ស្រង់​ពី​ក្នុង​ទឹក​មក សាកសព​យុវជន​នោះ​ត្រូវបាន​ក្រុមហ៊ុន​ចាត់ចែង​រៀបចំ​ទុកដាក់ និង ប្រគល់ជូន​សាច់ញាតិ​យកទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

សាកសព​សន្តិសុខ​បម្រើការងារ​នៅលើ​ផៃ​ប្រេង​ ត្រូវបានរកឃើញហើយ