សៀវ ឡុងនី បដិសេធឆ្លើយតប នឹងរឿងបែកគ្នា

បង្ហាញមុខនៅព្រលាន យន្តហោះនៅយប់ថ្ងៃទី ៣១ ខែមីនា តារាសម្ដែង Liu Yifei បង្ហាញទឹកមុខស្រស់បស់ តែនាងបានបដិសេធ ឆ្លើយតបនឹងសំនួរបែកគ្នាជាមួយ មិត្តប្រុស។

ព្រឹកថ្ងៃទី ៣១ ខែមីនា បណ្ដាញព័ត៌មាន Sina របស់ចិនបានចុះផ្សាយថា តារាសម្ដែងចិន Liu Yifei និងមិត្តប្រុសតារាសម្ដែងកូរ៉េ Song Seung Hun បានបែកគ្នាហើយ ដោយសារតែ តារាសម្ដែងស្រីអាយុ ២៨ឆ្នាំនៅមានចិត្តលើអតីតមិត្តស្រី Yico Zheng។ តំណាងក្រុមហ៊ុនរបស់ Liu Yifei នៅថ្ងៃដដែលបានឲ្យដឹងថា ពួកគេមិនលូកលាន់ រឿងរបស់ សិល្បករនោះទេ បានធ្វើឲ្យអ្នកគាំទ្រកាន់តែ ជ្រួលច្របល់ជាងមុនទៅទៀត។

សៀវ ឡុងនី បដិសេធឆ្លើយតប នឹងរឿងបែកគ្នា

យប់ថ្ងៃទី ៣១ ខែមីនា ស្រីស្អាតត្រកូល Liu បានបង្ហាញវត្តមាននៅព្រលានយន្តហោះប៉េកាំងប្រទេសចិន ជាមួយទឹកមុខស្រស់ស្រាយតែ តារាកើតឆ្នាំ ១៩៨៧ បានបដិសេធឆ្លើយតបគ្រប់សំនួរពាក់ព័ន្ធនឹងរឿងខ្លួនបែកគ្នាជាមួយមិត្តប្រុស។ ខណៈភាគីខាងស្រីរក្សាភាពស្ងៀមស្ងាត់ តំណាងក្រុមហ៊ុនរបស់ Song Seung Hun បានបដិសេធនឹងព័ត៌មាន ដោយបានលើកឡើងថា តារាទាំង២នៅតែទំនាក់ទំនងធម្មតា៕

សៀវ ឡុងនី បដិសេធឆ្លើយតប នឹងរឿងបែកគ្នា

ប្រភព៖ សប្បាយ