ក្រុម​សមាជិក​សភា​វៀតណាម​ជ្រើស​តាំង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​​ជា​ប្រធានាធិបតី​

ក្រុម​សមាជិក​សភា​វៀតណាម​ជ្រើស​តាំង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​​ជា​ប្រធានាធិបតី​

ក្រុម​សមាជិក​សភា​វៀតណាម​ជ្រើស​តាំង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​​ជា​ប្រធានាធិបតី​

រដ្ឋសភា​វៀតណាម​បាន​ជ្រើស​តាំង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់ ខណៈ​ដែល​ប្រទេស​កុម្មុយនិស្ត​មួយនេះ​កំពុង​ឆ្លងកាត់​អន្តរកាល​នយោបាយ​របស់​ខ្លួន ដែល​គេ​នឹងឃើញ​មាន នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវ​គេ​ជ្រើសរើស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ក្រុម​សមាជិក​សភា​វៀតណាម​បានដាក់​ឈ្មោះ Tran Dai Quang សម្រាប់​ប្រធានាធិបតី ដែល​ជា​មុខ​តំណែង​សម្រាប់​បំពេញ​ពិធីការ​មួយភាគធំ​នៅ​ថ្ងៃសៅរ៍​នេះ។ មុខ​តំណែង​នេះ​បាន​ធ្វើឲ្យ​លោក Tran Dai Quang ក្លាយ​ជា​មន្ត្រី​មាន​ឋានៈ​លំដាប់​ខ្ពស់​បំផុត​ទី២​ក្នុង​ប្រទេស គឺ​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​និង​មេបញ្ជាការ​យោធា​កំពូល។

ការ​ប្រឈម​មុខ​ថ្មី​របស់​លោក Tran Dai Quang រួមមាន​បញ្ហា​ជម្លោះ​សមុទ្រ ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន ហើយ​លោក​បាន​ប្តេជ្ញា​លើក​កំពស់​មុខមាត់ របស់​ប្រទេស​ក្នុងឆាក​សហគមន៍​អន្តរជាតិ​ផងដែរ។

នេះជា​ពេលវេលា​ដែលនយោបាយ​វៀតណាម​មាន​ការផ្លាស់ប្តូរ​នៅពេល​ដែល មាន​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​ជាច្រើន​បាន​ចូល​និវត្តរ៍។ វៀតណាម​កំពុង​រៀបចំ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា​ក្នុងខែ​ឩសភា ផង​ដែរ។