រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

ការគេងនៅពេលយប់ គឺជាពេលវេលាដ៏ល្អមួយ ព្រោះអី វាជាពេលដែល ស្ងប់ស្ងាត់បំផុត ជួយអោយយើង ឆាប់គេងលក់ យ៉ាងស្រួល គ្មានការរំខាន ហើយចំពោះ ប្រព័ន្ធមួយចំនួន នៃរាងកាយរបស់យើង ក៏សម្រាកនៅចន្លោះម៉ោងនេះដែរ។ គេងនៅពេលយប់ មិនធ្វើអោយយើង មានបញ្ហាស្រ្តេស ឬក៏ប្រឈម នឹងជម្ងឺអ្វីឡើយ ផ្ទុយស្រឡះពី ការគេងថ្ងៃ ដែលអាចធ្វើ អោយយើង មានអារម្មណ៍ស្រ្តេស ឬទទួលរង នូវសម្ពាធ ដូចជា ឈឺក្បាលជាដើម។

 

យ៉ាងណាមិញ ការគេងនៅពេលយប់ ក៏មិនប្រាកដថា មិនបង្ករបញ្ហាដែរ ដោយវាក៏អាច ធ្វើអោយយើង ទទួលរងនូវ បញ្ហាជាច្រើនផងដែរ ក៏ប៉ុន្តែលុះត្រាតែ យើងប្រព្រឹត្តរឿងទាំង 5 យ៉ាងនេះមុនពេលចូលគេងដែរ ទើបវាអាចកើតឡើងបាន។ តើរឿង 5 យ៉ាងនោះ គឺអ្វីខ្លះទៅ?

  1. កុំប្រើប្រាស់គ្រឿងអេឡិចត្រូនិច

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

លទ្ធផលបន្ទាប់ពី ការសិក្សាស្រាវជ្រាវ បានអោយដឹងថា ការសម្លឹងមើលពន្លឺ ពណ៌ខៀវ និងពណ៌ស ដែលចេញពី អេក្រង់ឌីជីថល នៃគ្រឿងអេឡិចត្រូនិច ផ្សេងៗនោះ អាចធ្វើអោយ ខួរក្បាលរបស់ មនុស្សយើង ផ្អាកការផលិតអរម៉ូន Melatonin ដែលជាអរម៉ូន មួយប្រភេទ ជួយអោយឆាប់គេងលក់។

  1. កុំលេបថ្នាំងងុយគេង

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

តាមពិតទៅ ថ្នាំប្រភេទនេះ គឺសម្រាប់ជំនួយ អ្នកដែលមានបញ្ហា មិនអាច គេងលក់តែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើ អ្នកមិនមានបញ្ហាជាមួយនឹង ការគេងទេនោះ សូមកុំលេបវាអី។ ចំពោះមូលហេតុនោះគឺ វាអាចធ្វើអោយ ប៉ះពាល់ដល់ ផ្នែកមួយចំនួនទៀត ដូចជា ឈឺសាច់ដុំ ទៅជាឆាប់ភ្លេចភ្លាំងវិញ ហើយប្រសិនបើ លេបវាជាញឹកញាប់នោះ ក៏អាចធ្វើអោយ យើងមានគ្រោះថ្នាក់ផងដែរ។ សរុបទៅ ទាំងអ្នកដែល មានបញ្ហា និងមិនមានបញ្ហា ពុំគួរលេបវាអី ហើយប្រសិនបើ មានបញ្ហានោះ គួរតែទៅ ពិគ្រោះជាមួយនឹង គ្រូពេទ្យទើបប្រសើរ ជាជាង។

  1. កុំផឹកគ្រឿងស្រវឹង

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

គិតថា ត្រឹមស្រាក្រហម 1 ទៅ 2 កែវ វាអាចនឹងជួយ អោយគេងលក់ បានកាន់តែឆាប់ មែនទេ? ប្រសិនបើគិតបែបនេះ គឺខុសហើយ ដោយតាមការសិក្សា បានបង្ហាញថា វាអាចនឹងធ្វើអោយ អ្នកមិនងាយឆាប់ គេងលក់ឡើយ ដោយរាងកាយ របស់អ្នក នឹងធ្វើការបំលែង ជាតិស្រវឹងនោះ នៅកំឡុងពេល អ្នកគេង។ ដូចនេះ ពេលដែលយើង ភ្ញាក់ពីគេង នឹងមានអារម្មណ៍ថា អស់កម្លាំងជាក់ជាមិនខាន។

  1. កុំផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន បន្ទាប់ពីម៉ោង 5 ល្ងាចទៅ

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

យោងទៅតាម ការសិក្សាស្រាវជ្រាវមួយ បានអោយដឹងថា ការទទួលទាន ភេសជ្ជៈដែលមាន ជាតិកាហ្វេអ៊ីន លើសពី 400 មីលីក្រាម ដែលស្មើនឹង កាហ្វេ Starbucks Venti coffee មួយកែវ មុនពេលចូលគេង 6 ម៉ោងមុននោះ នឹងបង្អាក់នូវ ដំណេករបស់អ្នក តែម្តង។ ហេតុដូចនេះហើយ អ្នកជំនាញ បានសំណូមពរ អោយមនុស្ស ទាំងអស់គ្នា ផឹកអោយមាន ពេលកំណត់ ដោយមិនគួរ លើសពីម៉ោង 5 ល្ងាចឡើយ។

  1. កុំធ្វើលំហាត់ប្រាណខ្លាំង

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

បើតាមអ្នកជំនាញ ភាគច្រើន បានបញ្ជាក់ប្រាប់ អោយដឹងថា យើងមិនគួរ ធ្វើលំហាត់ប្រាណ ដោយប្រើ កម្លាំងខ្លាំង នៅពេលល្ងាច ដែលជាពេល ជិតដល់ម៉ោង គេងនោះទេ។ ចំពោះមូលហេតុនោះ គឺដោយសារតែ កំឡុងពេលយើងធ្វើ លំហាត់ប្រាណនោះ រាងកាយរបស់យើង នឹងឡើងកម្តៅ ដែលជាបញ្ហា ចំបងមួយ មិនអាចជួយ អោយយើង ឆាប់គេងលក់ឡើយ។

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូន ដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

សរុបមកនេះ គ្រាន់តែចំណុចធំៗ ដែលអ្នកទាំងអស់គ្នា គួរតែជៀសវាងធ្វើ មុនពេលចូលគេង។ ហើយយ៉ាងណាមិញ វាក៏មិនមែនមានតែប៉ុណ្ណឹងដែរ ដោយចំណុចតូចមួយទៀតនោះគឺ អ្នកក៏ពុំគួរបរិភោគ អាហារដែលសំបូរខ្លាញ់ ឬប៊ឺរឡើយ ព្រោះអាចនឹង ធ្វើអោយប៉ះពាល់ ដល់ដំណាក់កាល REM នៃដំណេក (សម្រាប់ស្រីៗ)។ សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងស្វែងយល់ បានច្រើនពីអត្ថបទមួយនេះ ចុះណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

រឿង 5 យ៉ាង​ដែល​អ្នក​គួរ​តែ​ជៀស បើ​អាច​ជៀស​បាន មុន​ពេល​ចូល​គេង​នៅ​ពេល​យប់!

  • ដោយ: Mai
  • 1:30 AM, 03 April
  • ប្រភព: businessinsider
  • Tag: សុខភាព