ធ្វើឲ្យសក់ទន់រលោង និងមានទម្ងន់ដោយ ប្រើប្រទាលកន្ទុយក្រពើ

ប្រសិនបើអ្នកមិនចង់ ប្រើក្រែមបន្ទន់សក់ ដែលមានលក់ស្រាប់តាមទីផ្សារ និង ចង់ប្រើប្រាស់ផលិតផលពី ធម្មជាតិ នោះអ្នកអាចយកជ័រ ប្រទាលកន្ទុយក្រពើ មកបង្កើតជាក្រែមបន្ទន់សក់ បានដោយខ្លួនឯង។

វិធីធ្វើ៖

កាត់យកប្រទាលកន្ទុយក្រពើស្រស់ ហើយឆ្កឹះយកជាតិជ័រដែលមាន ចេញពីសម្បករបស់វា អោយអស់ រួចយកមកកិនអោយបានម៉ត់ល្អ ។ បន្ទាប់មកយកវា មកលាបនៅលើសក់ និង ធ្វើការម៉ាស្សាឈ្លីលើ ស្បែកក្បាលថ្នមៗ រួចយកកន្សែង ឬ ថង់ប្លាស្ទិចពាក់ពេលងូតទឹកមករុំក្បាល អោយបានរយៈពេលពី ៣០ ទៅ ៤៥នាទី មុននឹងធ្វើការលាងសម្អាតសក់របស់អ្នក អោយបានស្អាតល្អ។

អ្នកនឹងសម្គាល់ឃើញនូវ ភាពខុសប្លែក ចំពោះស្បែកក្បាល និង សសៃសក់របស់អ្នក ក្នុងរយៈពេល ប្រហែលជា ២ ទៅ ៣ខែក្រោយមក។ វិធីនេះ គឺមានប្រសិទ្ធិភាពក្នុងការព្យាបាលចំពោះសក់ដែល មានបញ្ហាជ្រុះ ឬ មានអង្គែ និង ជម្រុញអោយ សសៃសក់របស់អ្នកឆាប់ដុះ លូតលាស់បានល្អឡើងវិញ ។

ប្រទាលកន្ទុយក្រពើមានផ្ទុកនូវ ប្រភេទអង់ស៊ីមម្យ៉ាង ដែលអាចជួយជម្រុញអោយសក់ឆាប់ដុះឡើងវិញ ដោយវា បានធ្វើការភ្ញោចទៅលើ ឬសសក់ពីខាងក្នុងមក។ សម្រាប់អ្នក ដែលប្រាថ្នាចង់បានសក់វែងក្រាស់ល្អ និង មានសណើម វិធីនេះ គឺសាកសមបំផុតក្នុងការអនុវត្តតាម។ ជាការប្រសើរបំផុត អ្នកគួរធ្វើដូចនេះ អោយបានជារៀងរាល់ ២សប្តាហ៍ម្តង តែប្រសិនបើអ្នក មានប្រតិកម្មនឹង វាដូចជា មានអាការៈរមាស់ ឬ ផ្សាស្បែកក្បាលនោះអ្នក គួរឈប់ប្រើប្រាស់វាជាបន្ទាន់ ៕

ប្រភព៖ lookingtoday

  • ធ្វើឲ្យសក់ទន់រលោង និងមានទម្ងន់ដោយ ប្រើប្រទាលកន្ទុយក្រពើ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:សុខភាព
Tags: