ម៉ាស​មុខ​កម្ចាត់ “​មុន​”

១-​ផ្កា​វី​យ៉ូ​ឡែ​ត​
-​គ្រឿងផ្សំ ៖ ផ្កា​វី​យ៉ូ​ឡែ​ត ៣០ ក្រាម ទឹក ១,០០០ មិ​ល្លី​លីត្រ ។​
-​វិធី​ផ្សំ ៖ ដាក់​ផ្កា​វី​យ៉ូ​ឡែ​ត​ស្រស់​ចូលក្នុង​ទឹក ១​។​០០០ មិ​ល្លី​លីត្រ រួចហើយ​ដាំ​ឱ្យ​ពុះ​រយៈពេល ១០ នាទី ។ បន្ទាប់មក​សម្រិត​យក​ទឹក​ប្រហែលជា ៨០០ មិ​ល្លី​លីត្រ ទុក​ផឹក ។ រីឯ​ទឹក​ផ្កា​ដែល​នៅ​សេសសល់​ត្រូវ ដាំ​រម្ងាស់​ឱ្យ​ខាប់​រហូត​នៅសល់​ប្រមាណ​ជា ៨០ មិ​ល្លី​លីត្រ ទុកឱ្យ​ត្រជាក់ រួចហើយ​យក​ដុំ​សំឡី​ជ្រលក់ ឱ្យ​ជោក និង យកមក​ជូត​លើ​ផ្ទៃមុខ ជាពិសេស​ជូត​លើ​ចំណុច ដែល​កើត “​មុន​” ១ ថ្ងៃ ជូត ៤ ដង តែ​កុំ​ភ្លេច​មុនពេល​ចូល​គេង​ត្រូវតែ​ជូត​ឱ្យបាន ១ ដង ។
-​ប្រសិទ្ធភាព ៖ មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កម្ចាត់​’​មុន​”​ឡើង​គ្រើម​ពេញ​ផ្ទៃមុខ ហើយ​រឹត​តែមាន ប្រសិទ្ធភាព​ខ្ពស់​នោះ​គឺ​ផឹក​ផង ជូត​ផង ។

ម៉ាស​មុខ​កម្ចាត់ “​មុន​”

២-​ប្រទាល​កន្ទុយក្រពើ​
-​គ្រឿងផ្សំ ៖ ប្រទាល​កន្ទុយក្រពើ​ស្រស់ ១០០ ក្រាម ទឹកឃ្មុំ ១០ ក្រាម ។
-​វិធី​ផ្សំ ៖ យក​ប្រទាល​កន្ទុយក្រពើ​ស្រស់ ១ ធាង ប្រហែលជា ១០០ ក្រាម លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​តូចៗ បន្ទាប់មក​ដាក់​បន្ទះ​ប្រទាល​កន្ទុយក្រពើ​ចូលក្នុង​ឆ្នាំង ថែម​ទឹក ៥០០ មិ​ល្លី​លីត្រ ដាំ​ឱ្យ​ពុះ​រម្ងាស់ ១៥ នាទី ។ សម្រិត​យក​ទឹក​ប្រទាល​កន្ទុយក្រពើ និង ដាក់​បន្ថែម​ទឹកឃ្មុំ​លាយ​ទុក​ផឹក ។ ក្នុងពេល​ជាមួយគ្នា​ក្រៅពី​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​ដែល​រម្ងាស់​ហើយ ត្រូវ​ប្រើ​បន្ទះ​ប្រទាល កន្ទុយក្រពើ​ស្រស់​យកមក​ជូត​លើ​ចំណុច​កើត “​មុន​” ១ ថ្ងៃ ១ ដង ។
-​ប្រសិទ្ធភាព ៖ ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ប្រឆាំង​បាក់តេរី បំបាត់រោគ​រលាក និង បំបាត់​រាករូស​កម្រិត​មធ្យម ជួយ​បណ្តេញ​ជាតិពុល ។ ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កម្ចាត់ “​មុន​” ប៉ុន្តែ​អ្នក​ដែលមាន​ប្រតិកម្ម​ខ្លាំង​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មិនត្រូវ​ប្រើ​ឡើយ ហើយ​ចំពោះ​អ្នកជំងឺ​រាករូស យូរ​រ៉ាំរ៉ៃ​ក៏​ហាម​ដែរ ។

៣-​ផ្កា​ប៉េ​ស​
-​គ្រឿងផ្សំ ៖ ផ្កា​ប៉េ​ស ១០០ ក្រាម គ្រាប់​ត្រឡាច ១០០ ក្រាម គ្រាប់​ផ្កា​ក្លាំំ​ពូ ១០ គ្រាប់ ទឹកឃ្មុំ ១០០ ក្រាម ។
-​វិធី​ផ្សំ ៖ ដំបូង​ត្រូវ​ជ្រើស​រើសយក​ផ្កា​ប៉េ​ស​ដែល​នៅ​ក្រពុំ និង គ្រាប់​ត្រឡាច (​គ្រាប់​ស្រស់ ១០០ ក្រាម តែបើ​គ្រាប់​ហាល​ស្ងួត​គឺ ៣០ ក្រាម​) រួចហើយ​កិន​ឱ្យ​ម៉ដ្ឋ ។ ចំណែកឯ​គ្រាប់​ក្លាំពូ​គឺ​ត្រូវ​កិន​ឱ្យ​ម៉ដ្ឋ​ជា​ម្សៅ​ដែរ រួចហើយ​ដាក់ចូល​ច្របល់​ជាមួយ​ទឹកឃ្មុំ និង ផ្កា​ប៉េ​ស គ្រាប់​ត្រឡាច​ម៉ដ ត្រូវ​លាប​លើ​ផ្ទៃមុខ ២ ដង ក្នុង ១ ថ្ងៃ គឺ​ពេលព្រឹក និង ពេលយប់ ទុក​រយៈពេល ២០ ទៅ ៣០ នាទី ទើប​លាង​ទឹក​ចេញ ។
-​ប្រសិទ្ធភាព ៖ កម្ចាត់ “​មុន​” និង បំបាត់​ស្នាម​សម្លាក ។

៤-​ប្រមាត់​ពពែ ប្រមាត់​គោ​
-​គ្រឿងផ្សំ ៖ ប្រមាត់​ពពែ​ឈ្មោល ១ ប្រមាត់​គោ ១ និង ស្រា​-​ស ២០ មិ​ល្លី​លីត្រ ។
-​វិធី​ផ្សំ ៖ បំបែក​ប្រមាត់​ពពែ និង ប្រមាត់​គោ ដាក់​លាយ​ចូល​ជាមួយ​ស្រា​-​ស និង ច្រក​ដាក់​ដប ។ ប្រើ​ទឹក​ផ្សំ​នេះ​ជូត​លើ​កន្លែង​កើត “​មុន​” ទុក រយៈពេល ៣០ នាទី ទើប​លាង​ទឹក​ចេញ ធ្វើ​ដូច្នេះ ១ ថ្ងៃ ២ ដង ។
-​ប្រសិទ្ធភាព ៖ ទឹកប្រមាត់​ពពែ និង ទឹកប្រមាត់​គោ មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្តៅ បន្សាប​ជាតិពុល ប្រឆាំង​បាក់តេរី និង បំបាត់រោគ​រលាក ហើយ​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់ “​មុន​”​ដែល​ទើបនឹង​កើត ឬ “​មុន​”​ដែលមាន​ខ្ទុះ ៕

ប្រភព៖khtoem

  • ម៉ាស​មុខ​កម្ចាត់ “​មុន​”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:សុខភាព
Tags: