ចង់ឲ្យ​ស្រ្តីបាន​សោយសុខ​រឿងរួមភេទ​ បុរស​ត្រូវដឹង​អាថ៌​កំបាំងនេះ!

មនុស្សស្រី​មាន​ចរិក​លក្ខណៈ​ចម្លែក​ខុសគេ។ ​ពួកនាង​មិនអាច​បង្ហាញពី​អារម្មណ៍​ចំណង់​របស់​ពួកនាង​ឡើយ។ ​នេះជា​ការពិត ​ជាពិសេស​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ស្រីទៅលើ​រឿង​ស្នេហា។

ចង់រួមភេទដោយមិនបានរំពឺងទុក

ពេលនៅក្នុងផ្ទះបាយ, ក្នុងបន្ទប់ទទួលភ្ញៀវ, ភ្លាមនោះអ្នកចាប់ផ្តើមឱប ​និងរួមភេទ​ជាមួយ​នាង ​វានឹង​ធ្វើឲ្យ​នាងមាន​ក្តីសុខ ​និងភាព​ភ្ញាក់ផ្អើល។ ​ស្ត្រីភេទ​ចូលចិត្តភាព​រ៉ូមែនទិច​បំផុត, ​អារម្មណ៍​រំភើបនឹង​ធ្វើឲ្យនាង​មាន​សុភមង្គល។

ការសម្រេចទឹកកាមជាក្តីសុខខ្លាំងបំផុត

ជាការពិតណាស់ ការសម្រេចទឹកកាមជាអ្វីមួយដែលមនុស្សស្រីចង់បាន ​ប៉ុន្តែមិន​ទាំងអស់ទេ។ ​គួរសម្រាក ​នៅពេល​រួមភេទ។ ​នៅពេល​អ្នកបាន​សម្រាក​បានស្រួល ​អ្នកអាច​នឹងងាយ​ឈាន​ដល់ចំណុច​កំពូល,​ គោលដៅ​ផ្តោតតែ​ទៅលើការ​សម្រេច​ទឹកកាម​ខ្លាំងពេក ​អាចធ្វើ​ឲ្យអ្នក​ភ័យខ្លាច។

មិនចង់បានបង្កាត់ភ្លើងស្នេហ៏ដែលចំណាយពេលយូរ

បុរសជាច្រើនគិតថា គន្លឹះដើម្បីធ្វើឲ្យស្ត្រីមានក្តីសុខគឺ សមត្ថភាពអាចរួមភេទ​បានយូរ។ ​គំនិត​មួយពិត​ជាខុស ​ព្រោះការ​រួមភេទ​យូរនឹងធ្វើ​ឲ្យស្ត្រី​ហត់នឿយ ​(និងឈឺចាប់)។ ​អាថ៌កំបាំង​មួយគឺថា ​ស្ត្រីចង់ឲ្យ​អ្នកដឹងថា ​នាងមិន​ចង់បាន​ការរួមភេទ​យូរពេកទេ ​ត្រឹមតែ​កន្លះម៉ោង​ពិតជា​គ្រប់គ្រាន់។

សម្រេចទឹកកាមនៅពេលអ្នកនៅលើនាង

ស្ត្រីក៏ចង់ធ្វើជាអ្នកគ្រប់គ្រងលើក្បាច់ដែរ។ ដោយសារស្ត្រីតែងតែជួបនឹងបញ្ហា​ផ្លូវចិត្ត​ស្នេហា, ​ជួនកាល​អ្វីដែល​បុរស​ចូលចិត្ត​មិនដូច​នឹងក្តី​ប្រាថ្នា​របស់នាង។ ​ដើម្បី​សម្រេច​បានក្តី​សុខទាំង ​២នាក់ ​ពេលខ្លះ​បុរស​ត្រូវការ​គ្រប់គ្រង​លើស្ត្រី។

តែងតែចង់សាកល្បងអ្វីៗដែលថ្មី

មានបទពិសោធន៍ការរួមភេទជាច្រើនដែលមនុស្សស្រីចង់ដឹង។ ​តែទោះបី​ជាយ៉ាងណា ​មនុស្សស្រី​ជាច្រើន​គ្រាន់តែ​មិនហ៊ាន​ស្រមៃ, ​មិនហ៊ាន​និយាយ​ប្រាប់​ដល់គូ​ស្នេហ៍នាង។ ​ជាពិសេស​មនុស្សស្រី​អាស៊ី។ ​ស្វែងយល់​ពីបញ្ហានេះ ​ការងារអ្នក​គឺត្រូវបញ្ចុះ​បញ្ចូល​នាងឲ្យ​ចែករំលែក​ប្រាប់​ដល់អ្នក។

ស្វែងរកពេលវេលាដើម្បីរួមភេទ

នេះជាបញ្ហាមួយដែលគូស្វាមីភរិយាភាគច្រើនកំពុងតែប្រឈមមុខនឹងភាពតានតឹងគ ​ដោយសារ​ការងារ, ​អស់កម្លាំង​ក្រោយ​ពេលធ្វើ​ការពេញ​មួយថ្ងៃ, ​ការងារផ្ទះ ​និងបញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។​តែទោះបីជាយ៉ាងណា អ្នកគួរយល់ថា ការរួមភេទជារឿងមួយសំខាន់បំផុត ចំពោះ​ជីវិត​អាពាហ៍​ពិពាហ៍ ​ហើយវា​ជាការ​យកចិត្ត​ទុកដាក់​មួយដ៏​មានតម្លៃ។កុំរង់ចាំពេលវេលាទំនេរដើម្បីរួមភេទ ប៉ុន្តែបង្កើតវា ឬលួចពេលវេលាពីសកម្មភាពផ្សេងៗ​មួយចំនួន ​អ្នកគួរ​និយាយថា ​ទេចំពោះ​ទម្លាប់ ​ហើយ​និយាយថា ​យល់ព្រម​ចំពោះ​ជីវិតផ្លូវភេទ។

ចង់បង្កាត់ភ្លើងស្នេហ៍នៅពេលព្រឹក

បុរសៗបានដឹងរួចមកហើយថា សមត្ថភាពរបស់ពួកគេបានត្រៀមជាស្រេចក្នុងរយៈពេល ​៣.៥ វិនាទី។​ ម្យ៉ាង​វិញទៀត ​មនុស្ស​ស្រីចង់​បានការលេង ​និងស្ទាប​អង្អែល​យូរបន្តិច។តែទោះបីជាយ៉ាងណា តាមការពិត ពេលខ្លះមនុស្សស្រីជាច្រើនចូលចិត្ត​ការរួមភេទ​នៅពេល​ព្រឹក ​មុនចាប់ផ្តើម​សកម្មភាព​ផ្សេងៗ​ជារៀង​រាល់ថ្ងៃ។ ​សាកល្បង​ចាប់ផ្តើម​រួមភេទ​ទាំងព្រឹក ​អ្នកនឹង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។មនុស្សស្រីមានអាថ៌កំបាំងជាច្រើនដែលមនុស្សប្រុសត្រូវស្វែងយល់។ ​ប៉ុន្តែ​ប្រសិន​បើអ្នក​យល់ពី​អាថ៌កំបាំង​នៃចំណង់​រឿងលើ​គ្រែរបស់​នាង ​នោះអ្នក​ទាំងពីរ​នឹងមាន​ក្តីសុខ​ជាមួយ​គ្នាបាន​យ៉ាងងាយ​បំផុត៕

ប្រភព៖ khtoem

  • ចង់ឲ្យ​ស្រ្តីបាន​សោយសុខ​រឿងរួមភេទ​ បុរស​ត្រូវដឹង​អាថ៌​កំបាំងនេះ!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:សុខភាព
Tags: