​អត្ថប្រយោជន៍ នៃ​ការ​គេង​ចំហៀង​ខាងឆ្វេង​

​អត្ថប្រយោជន៍ នៃ​ការ​គេង​ចំហៀង​ខាងឆ្វេង​

​ជាធម្មតា ការ​គេង​របស់​មនុស្ស​យើង គឺ​អាច​គេង​របៀប​ណា​ក៏​បាន​ដោយ ឲ្យតែ​គេង​ទៅ មាន​ផា​សុកភាព​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​គេង​មក​ចំហៀង​ខាងឆ្វេង អាច​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដែរ​ទេ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ហេតុផល​មួយ​ចំនួន ចំពោះ​ការ​គេង​បែបនេះ​។

ជំរុញ​ដល់​លំហូរ​ទឹករងៃ​កាន់តែ​ល្អ​
ប្រព័ន្ធ​ទឹករងៃ មាន​តួនាទី​សំខាន់​ច្រើនណាស់ ហើយ​រឿង​មួយ ដែល​វា​ធ្វើ​ដែរនោះ គឺ​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​តែម្តង​។ អ្នកជំនាញ​និយាយថា ប្រព័ន្ធ​ទឹករងៃ នឹង​ហូរ​ចូលទៅក្នុង​បំពង់​របស់​វា នៅ​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ​។ ហេតុដូច្នេះ​ហើយ ទើប​ការ​គេង​មក​ចំហៀង​ខាងឆ្វេង បាន​ជួយ​ដល់​ដំណើរកា​រណ៍ ច្រោះ​ជាតិពុល​នេះ​។

ជួយ​លំពែង​ធ្វើការ​កាន់តែ​ល្អ​
លំពែង គឺជា​សរីរាង្គ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ផ្នែក​មួយ របស់​ប្រព័ន្ធ​ទឹករងៃ​ដែរ​។ ការ​គេង​មក​ចំហៀង​ខាងឆ្វេង នឹង​ជួយ​លំពែង​ធ្វើ​ការងារ​របស់​វា កាន់តែ​មាន​ប្រសិទ្ធភាព ព្រោះតែ​លំពែង ស្ថិតនៅ​ក្នុង​ពោះ​ផ្នែក​ខាងឆ្វេង​ដែរ​។ ការ​គេង​មក​ឆ្វេង​នេះដែរ នឹង​ជំរុញ​ដល់​លំហូរ​ឈាម បែប​ទំនាញផែនដី ចូល​ទៅ​កាន់​លំពែង ដើម្បី​ធ្វើការ​ច្រោះ​ជាតិពុល​តាម​តួនាទី​របស់​វា​។

ជួយ​ពោះវៀន​បញ្ចេញ​កាក​សំណល់​
បើ​យើង​និយាយ​អំពី ដំណរ​ភ្ជាប់​នៃ​ពោះវៀនធំ និង​ពោះវៀនធំ​វិញ គឺ​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ  ដែល​កន្លែង​នោះ មានឈ្មោះ​ថា Ileocecal Valve ឬ IV​។ មូលហេតុ​ពិតប្រាកដ ដៃ​ល​ថា ការ​គេង​មក​ចំហៀង​ខាងឆ្វេង អាច​ជួយ​ជំរុញ ដល់​ការបញ្ចេញ​កាកសំណល់​នោះ​គឺ តាមរយៈ​ការបញ្ជូន​កាក​សំណល់ ពី​ពោះវៀនតូច មក​ពោះវៀនធំ​កាន់តែ​លឿន ក្នុង​សកម្មភាព​ទំនាញ​ផែនដី​។

មិន​ឲ្យ​ស្ទះ​ក្នុង​ថ្លើម​
ដោយសារ​ថ្លើម ស្ថិតនៅ​ផ្នែក​ខាងស្តាំ នៃ​រាងកាយ ដូច្នេះ វា​ទំនងជា​ងាយ​នឹង​ស្ទះ​ណាស់ ខណៈពេល​ដែល​អ្នក ចំណាយ​ពេលវេលា​ច្រើន​ម៉ោង គេង​ចំហៀង​ខាងស្តាំ​។ ការ​គេង​មក​ចំហៀង​ខាងឆ្វេង​ប្រហែល​ជា​ជួយ​ជំរុញ ដល់​ជាតិពុល និង​សារធាតុ​ផ្សេងៗ អាច​ចូល​ទៅ​លាង​សម្អាត​ក្នុង​ថ្លើម​បាន មុន​ពេល​បញ្ចេញ​ចោល​វិញ​។

មាន​ប្រយោជន៍ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​
ខណៈពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ គេង​មក​ខាងស្តាំ គ្មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ តែ​ការជ្រើសរើស គេង​មក​ខាងឆ្វេង​វិញ ប្រហែលជា​មាន​ប្រយោជន៍​ច្រើន​វិញ ជាពិសេស នៅក្នុង​ត្រីមាស​ចុង​ក្រោយ​តែម្តង​។ វា​នឹង​មិន​ដាក់​សម្ពាធ​ទៅលើ​ថ្លើម និង​ជំរុញ​ដល់រ​បត់​ឈាម​រត់ កាន់តែ​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។