ឧស្សាហ៍​ភ្លេចភ្លាំង​មែន​ទេ​? សាកល្បង​វិធី​ទាំងនេះ សិន​ទៅ​មើល !!!

ឧស្សាហ៍​ភ្លេចភ្លាំង​មែន​ទេ​? សាកល្បង​វិធី​ទាំងនេះ សិន​ទៅ​មើល !!!

​ការចងចាំ​ខ្សោយ អាច​កើតឡើង​ដោយសារ ហេតុផល​ច្រើន​ណាស់​។ មនុស្ស​ភាគច្រើន ជួប​បញ្ហា​ភ្លេចភ្លាំង​តែម្តង ហើយ​បញ្ហា​នៃ​ការចងចាំ​មួយចំនួន ក៏​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផងដែរ​។ អ្នក​ដែល​មាន​ការចងចាំ​ខ្សោយ ច្រើន​តែ​សម្គាល់​ឃើញថា មាន​ការប្រែប្រួល​បុគ្គលិកលក្ខណៈ និង​អាកប្បកិរិយា​។

​មូលហេតុ ដែល​កើតមាន ជា​ញឹកញាប់ ៖

  • ​អាយុ​កាន់តែច្រើន​
  • កង្វះ​ការ​ផ្ចង់​អារម្មណ៍​
  • ​បាក់​ទឹកចិត្ត​
  • ​ថប់​បារម្ភ​
  • ​ប្រមឹក​នឹង​គ្រឿង​ស្រវឹង​
  • ​ប្រើប្រាស់​ថ្នាំញៀន​
  • ​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​
  • ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​
  • ​ប្រកាច់​។​

អាហារ​ជំរុញ​ដល់​ការចងចាំ​

  • ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺជា​ផ្លែឈើ​មួយ​ប្រភេទ ដែល​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​ជួយ​ពង្រឹង ដល់​ការចងចាំ​រយៈពេល​ខ្លី​បាន​។
  • ​ការ៉ុត គឺជា​អាហារ​ជំរុញ ដល់​ការចងចាំ​ដ៏​ល្អ ព្រោះ​វា​សម្បូរ​ទៅដោយ សារធាតុ Carotene​។
  • ​ស៊ុត មាន​សារធាតុ​ខ្លាញ់​ឈ្មោះថា Lecithin ដែល​ជួយ​ដល់​ការចិញ្ចឹម​កោសិកា សរសៃប្រសាទ​ចងចាំ​។ សារធាតុ​នេះ ក៏​មាន​ច្រើន​ក្នុង​សណ្តែកសៀង និង​ប្រេង​ផ្កាឈូករ័ត្ន​ដែរ​។
  • ​ពោត​បារាំង គឺជា​បន្លែ​ដ៏​ពេញនិយម​មួយ សម្រាប់​ប្រជាជន​កម្ពុជា​យើង តែ​វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជួយ​ជំរុញ​ដល់​ការចងចាំ​មនុស្ស​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។