ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ៥ មី​លី​លីត្រ អាច​ដោះស្រាយ ការ​រមាស់​ស្បែក និង​ស្បែកក្បាល​បាន​

ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ៥ មី​លី​លីត្រ អាច​ដោះស្រាយ ការ​រមាស់​ស្បែក និង​ស្បែកក្បាល​បាន​

​តើ​អ្នក​កំពុងតែ ជួប​បញ្ហា​បែកញើស​ច្រើន នៅ​ខែ​ចែ​ត្រ​នេះ​ដែរ​ទេ​? ដូច្នេះ ស្បែក​អ្នក​ក៏​ងាយ​នឹង រលាក​ផងដែរ​។ ជាមួយនឹង​អាកា​រៈរ​មាស់​ស្បែក និង​ស្បែកក្បាល ដែល​មិន​ត្រឹមតែ​ផ្តល់​ភាពអាម៉ាស និង​គ្មាន​ផា​សុកភាព​នោះទេ តែ​អ្នក​ក៏​នឹង​ត្រូវ​ចំណាយ​ច្រើន សម្រាប់​ការព្យាបាល​ផងដែរ​។ យ៉ាងណាមិញ ករណីខ្លះ សារធាតុ​គីមី ច្រើន​តែ​នាំ​ឲ្យ​បញ្ហា ដែល​ត្រូវ​ព្យាបាល​នោះ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ដែរ​។ ហើយ​បើសិនជា​អញ្ជឹង​មែន អ្នក​គួរតែ​សាកល្បង របស់​ធម្មជាតិ ជាពិសេស ទឹកខ្មេះ​ផ្លែ​ប៉ោម​សិន​ទៅ​។

​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម គឺជា​របស់​ព្យាបាល​បែប​ធម្មជាតិ​មួយ ដែល​អាច​ដោះស្រាយ បញ្ហា​ជាច្រើន​ដូចជា ធ្មេញ​លឿង អង្គែរ​ស្បែកក្បាល ធំក្លិន​ក្លៀក និង​សម្រក​ទម្ងន់​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ  មិន​មាន​មនុស្ស​ច្រើន​ដឹងថា វា​អាច​ក៏​អាច​ជួយ​ដោះស្រាយ បញ្ហារ​មាស់​ស្បែក និង​ស្បែកក្បាល​ឡើយ​។ ផលិតផល​មួយ​នេះ មាន​សារធាតុ Citric Acid ដែល​ជា​អាស៊ីត​ធម្មជាតិ អាច​បំបាត់​ការលូតលាស់ របស់​បាក់តេរី និង​បង្កា​ការបង្ក​រោគ និងរ​មាស់​ស្បែក​បាន​។ វា​ក៏​ដើរតួនាទី ជា​សារធាតុ​ប្រឆាំង នឹង​មេរោគ​ដ៏​ខ្លាំងក្លា​ផងដែរ​។ មួយវិញទៀត វា​នឹង​ទៅ​កាត់បន្ថយ ការ​ប្រឈម​នឹង​ការបង្ក​រោគ ដោយ​បាក់តេរី ឬ​មេរោគ​ផ្សិត ដោយសារ​តែ​បែកញើស​ច្រើន​ដែរ​។

របៀប​ប្រើប្រាស់​
​រមាស់​ស្បែក​
​ចូ​រលាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម មួយ​មី​លី​លីត្រ​ទៅក្នុង​ទឹក​ធម្មតា ១០ មី​លី​លីត្រ ហើយ​លាយ​វាឲ្យ​សព្វ​។ ចូរ​យក​ដុំ​សម្លី​មួយ ជ្រលក់​ក្នុង​ល្បាយ​នេះ ហើយ​យក​វា​ទៅ​លាប លើ​កន្លែង​ដែល​រមាស់​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា រមាស់​ពេញ​ខ្លួន​វិញ​នោះ អ្នក​អាច​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ពែ​ង ជាមួយ​នឹង​ទឹក​មួយ​ធុង​ពេញ ហើយ​ងូត​តែម្តងទៅ​។

​រមាស់​ស្បែកក្បាល​

ចូរ​លាង​ស្បែកក្បាល ជាមួយ​ទឹក​ធម្មតា ហើយ​ជូ​តវា​ឲ្យ​ស្ងួត​សិន​។ ចូ​រលាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ៥ មី​លី​លីត្រ ជាមួយ​ទឹក​ធម្មតា ៥ មី​លី​លីត្រ​ដូចគ្នា ហើយ​ដាក់​វា​ទៅក្នុង​ដប់​បាញ់​ទឹក​។ បន្ទាប់មក អ្នក​អាច​បាញ់ ឬ​យក​វា ទៅ​លាប​លើ​ស្បែកក្បាល ហើយ​ទុក​ចោល ១៥ នាទី ចាំ​លាងជម្រះ ជាមួយ​សាប៊ូ​។ ចូរ​ធ្វើបែបនេះ មួយ​ថ្ងៃ​រំលង​មួយថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។