រៀន​ភាសា​មួយ​ក្នុងចំណោម​ភាសា​ទាំង៥​នេះ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​

​ចូរ​ចាប់ផ្តើម​ជ្រើសរើសភាសា​ណាមួយ​ក្នុង​ចំនោមភាសា​ទាំង​៥​នេះ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់​បៀរ​វត្ស​ខ្ពស់​។​

 

១- ភាសា​អាល្លឺម៉ង់​
​វា​ពិតជា​អាចធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​មនុស្ស​ជាច្រើន ដែល​ភាសា​អាល្លឺម៉ង់ ត្រូវបាន​គេ​សម្មត់​ដូច​ទៅនឹង​ភាសា​ចិន​កុក​ងឺ ភាសា​ជប៉ុន ឬ​អេ​ស្ប៉ា​ញ ដោយសារ​តែមាន​ផលិតផល​ក្នុងស្រុក​សរុប​ខ្ពស់ ដែល​អាច​នាំ​ឲ្យ​រកប្រាក់​ចំណូល​បាន​ខ្ពស់​ផងដែរ​។

 

ប្រទេស​អាល្លឺម៉ង់ គឺជា​ប្រទេសមួយ​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុងចំនោម​ប្រទេស​ខ្លាំង​ទាំង​៣​នៅ​អ៊ឺរ៉ុប​។ ដែល​មានន័យថា ភាសា​អាល្លឺម៉ង់​ត្រូវបាន​ផ្តល់​តម្លៃ​ខ្ពស់​ទៅលើ​ផ្នែក​សេដ្ឋកិច្ច​ខាងក្រៅ ជាង​នៅក្នុង​ប្រទេស​នេះ​។ តាមរយៈ​របាយការណ៍​ពី The Economist បុគ្គលិក​ដែល​ប្រើប្រាស់​ភាសា​ទី​ពីរ​ជា​ភាសា​អាល្លឺម៉ង់ បុគ្គលិក​នោះ​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​ប្រមាណ ៣.៨​ភាគរយ​។​

 

២- ភាសា​បារាំង​
​ប្រជាជន​ប្រមាណ​ជា​២០០​លាន​នាក់​មកពី​ទ្វីប​៥​ខុសគ្នា​នៅ​ជុំវិញ​ពិភពលោក គឺអាច​និយាយ​ភាសា​បារាំង​បាន ដែល​អ្នក​អាច​មើលឃើញថា​ភាសា​បារាំង​ជា​ភាសា​មួយ​ដែល​ដែល​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ភាសា​ដែល​រៀន​ទៅ​មាន​ប្រ​យោ​ជ​ន៏​បំផុត​។ 
​ដោយ​ដំបូង​ឡើយ​ភាសា​បារាំង ត្រូវបាន​ប្រើប្រាស់​ចំពោះតែ​អ្នក​ដែល​រស់នៅ​ក្នុងប្រទេស​បារាំង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានក្លាយ​ទៅជា​ភាសា​ទី​ពីរ​បន្ទាប់ពី​ភាសា​អង់គ្លេស ដែល​ត្រូវបាន​គេ​រៀន​យ៉ាង​ទូលំទូលាយ​។ បន្ទាប់ពី​ក្រុមហ៊ុន​បារាំង​បាន​បើកទ្វារ​នៅក្រៅ​ប្រទេស បានធ្វើ​ឲ្យ​ភាសា​បារាំង​ក្លាយទៅជា​ភាសា​ទំនាក់ទំនង​មួយផ្នែក​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​មានដូចជា​នៅ​ប្រទេស កាណាដា ស្វី​ស បែលហ្ស៊ិក និង​ផ្នែក​ខាងជើង និង​អនុតំបន់​សាហា​រ៉ា​នៅ​ទ្វីបអាហ្វ្រិក ។ 

 

​ក្នុងនាម​ជា​ប្រទេស​ទី​៥​ដែល​សេដ្ឋកិច្ច​ធំ​បំផុត នៅលើ​ពិភពលោក និង​ជា​ទិសដៅ​ទី​៣ សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ ប្រទេស​បារាំង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​។ 

 

​សម្រាប់​សិស្ស​និស្សិត បាន​កំពុង​សម្លឹងមើល​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​របស់ខ្លួន​នៅ​ប្រទេស​បារាំង ដោយ​ដឹងថា​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ធំ​។ សាកលវិទ្យាល័យ និង​សាលា​ពាណិជ្ជកម្ម​របស់​បារាំង​មួយចំនួន​គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​កំពូល នៃ​ស្ថាប័ន​អប់រំ​នៅ​តំបន់​អ៊ឺរ៉ុប និង​ពិភពលោក​។ សិស្ស​ដែល​អាច​និយាយ​ភាសា​បារាំង​អាច​ទទួលបាន​អាហារូបករណ៍​បន្ថែមទៀត ដែល​អាច​ឲ្យ​ពួកគេ​សន្សំ​បាន​រាប់សិប​ពាន់​ដុល្លារ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​

 

៣- ភាសា​អេ​ស្ប៉ា​ញ​
​រយៈពេល​មួយ​ទសវត្ស​ន៍​កន្លងទៅនេះ ការចេះ​និយាយ​ភាសា​អេ​ស្ប៉ា​ញ មិនបាន​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​សម្រាប់​អ្នក​ដែល​ស្វែងរក​ការងារ​នោះទេ ប៉ុន្តែ​ពេលនេះ​វា​បាន​ក្លាយជា​ភាសា​ដែល​ចំ​បាច់​មួយ​ផងដែរ​។ នៅ​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប ភាសា​អេ​ស្ប៉ា​ញ​ជា​ជម្រើស​ភាសា​មួយ​បន្ទាប់ពី​ភាសា​អង់គ្លេស​។ ហើយ​ភាសា​នេះ​ក៏បាន​ក្លាយទៅជា​ភាសាផ្លូវការ ទៅលើ​ប្រមាណ​បួន​ទ្វីប​នៅ​ជុំវិញ​ពិភពលោក​។

 

លើសពីនេះទៅទៀត​បរិមាណ​មនុស្ស​ដែល​អាច​ប្រើប្រាស់​ភាសា​អេ​ស្ប៉ា​ញ ដូចជា​នៅ​ប្រទេស ម៉ិ​ក​ស៊ិ​ក ឈី​លី និង​កូ​ឡុំ​ប៊ី ត្រូវបាន​ក្លាយជា​ដែលមាន​សេដ្ឋកិច្ច​ខ្លាំង​យ៉ាង​ឆាប់រហ័ស ។ ហើយ​អ្នក​ដែល​និយម​ប្រើប្រាស់​ភាសា​នេះ​តែង​លើកឡើងថា ៖ ភាសា​អេ​ស្ប៉ា​ញ​ជា​ភាសា​ដែល​ងាយស្រួល​បំផុត​ក្នុងចំណោម​ភាសា​ដែលមាន​ប្រ​យោ​ជ​ន៏​ដើម្បី​រៀន ប្រសិនបើ​អ្នក​អាច​និយាយ​ភាសា​អង់គ្លេស​រួចទៅហើយ​។​

 

៤- ចិន​កុក​ងឺ​
​វា​មិនមែនជា​រឿង​អាថ៌កំបាំង​ទេ ដែល​ប្រទេស​ចិន​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លេចធ្លោ​មួយ​របស់​ពិភពលោក ជាមួយនឹង​ការរីក​សាយភាយ​ឥទ្ធិពល​អាហ្វ្រិក ទៅកាន់​អាមេរិក​។ ប្រសិនបើ​អ្នកជា​អ្នកជំនួញ ដូចនេះ​ប្រទេស​ចិន គឺជា​ឱកាស​មាស​សម្រាប់​អ្នកធ្វើ​ការកំណត់​គោលដៅ​។​

 

​យោងតាម​ការស្រាវជ្រាវ​ពី​ទីក្រុង​ឡុង​ដ៏ សម្រាប់​តម្រូវការ​មុខតំណែង​ជា​នាយក​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាស​ន៏ នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​៣៥​ភាគរយ​កាលពី​ឆ្នាំមុន​។ តែ​ទោះជា​យ៉ាងណា ភាសា​ចិន​កុក​ងឺ មាន​ភាពស្មុគស្មាញ​ក្នុង​ការរៀន មិន​ដូចជា​ភាសា​អេ​ស្ប៉ា​ញ​នោះទេ​។ តែ​ជា​ដំណឹង​ល្អ ប្រសិនបើ​អ្នក​អាច​សិក្សា​ភាសា​ចិន​កុក​ងឺ​នេះ បានល្អ នោះ​អ្នកនឹង​អាច​ក្លាយទៅជា​ចៅហ្វាយនាយ ឬ​បុគ្គលិក​ដែល​ទទួលបាន​ចំណាប់អារម្មណ៍​នាពេល​អនាគត​។​

 

៥- ភាសា​អារ៉ាប់​

​ពិភព​អារ៉ាប់ ត្រូវបាន​ទទួលស្គាល់ថា​ជា​តំបន់​មួយ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​នៅលើ​ពិភពលោក​ដោយមាន​ផលិតផល​ក្នុងស្រុក​ប្រមាណ​៦០០B ដុល្លារ​។ ទំ​ហ​នៃ​សេដ្ឋកិច្ច​ម​ជ្ឈឹ​ម​តែម្នាក់ឯង​ទាំង​មួល​បាន​កើនឡើង​ប្រមាណ ១២០​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០០៣ ដល់​ពាក់កណ្តាល​ឆ្នាំ​២០០៨​។​

 

​ដោយសារតែ​ភាពសម្បូរ​បែប​នៃ​ឱកាស​ទីផ្សារ​នៅក្នុង​ម​ជ្ឈឹ​ម​ភាគ​ខាងកើត ខាងលិច វាល​គ្មិ​នភា​សា​អារ៉ាប់​គឺមាន​តម្រូវការ​ខ្ពស់​ណាស់ ប៉ុន្តែ​អ្នក​ដែលមាន​ជំនាញ​គឺមាន​កម្រិត​ទាប​ណាស់​។ 

 

​អ្នក​ដែល​ប្រើប្រាស់​ភាសា​អារ៉ាប់​នេះ គឺមាន​ឱកាស​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​អាជីប ជា​អន្តរជាតិ​នៅក្នុង​បណ្តុំ​នៃ​ឧស្សាហកម្ម អប់រំ ហិរញ្ញវត្ថុ អ្នកកាសែត សេវា​បរទេស និង​ជាច្រើន​ទៀត​។​

Author: ប្រែសម្រួល៖ សារពេជ្រSource: lifehack