របបអាហារ ដែលអាចជួយគ្រប់គ្រង ជំងឺទឹកនោមផ្អែមបាន

ជំងឺទឹកនោមផ្អែម គឺជាជំងឺបណ្តាលមកពី ការរំលាយអាហារមិនបានល្អ ឬហៅថា Metabolic Disease ដែលភាគច្រើនបង្កឡើងដោយ ការលើសជាតិស្ករក្នុងឈាមខ្ពស់។ ជំងឺនេះដែរ ក៏កើតលើមនុស្សច្រើនណាស់ នៅប្រទេសកម្ពុជាយើង ជាពិសេស អ្នកដែលញ៉ាំច្រើន តែមិនសូវធ្វើ សកម្មភាពរាងកាយតែម្តង។ យ៉ាងណាមិញ យើងក៏ជួបជំងឺនេះច្រើនបំផុត លើមនុស្សដែលធាត់ជ្រុល។ សំណាងដែរ យើងមានវិធីសាស្ត្ររៀបចំ របបអាហារមួយចំនួន ដែលអាចជួយគ្រប់គ្រង ជំងឺទឹកនោមផ្អែមបាន។

កុំតមអាហារ
បើសិនជាអ្នក មានគម្រោងតមអាហារពេលព្រឹក ឬមិនញ៉ាំអាហារ ដើម្បីបញ្ចុះកាឡូរីនោះ វាពិតជាមិនល្អឡើយ ព្រោះអ្នកនឹងឃ្លានកាន់តែខ្លាំង នៅពេលញ៉ាំអាហារថ្ងៃត្រង់វិញ។ ដូច្នេះ អ្នកគួរតែរក្សាទម្លាប់ ញ៉ាំអាហារឲ្យបានល្អ ធម្មតាវិញទៅ។ ករណីមិនសូវឃ្លានអាហារពេលយប់ អ្នកក៏អាចញ៉ាំអាហារតិចៗ ឬញ៉ាំផ្លែឈើ ដើម្បីកុំឲ្យឃ្លានអាហារ ពេលយប់បានដែរ។ ចូរចាំថា ការតមអាហារ មិនត្រឹមតែនាំឲ្យជាតិស្ករ ក្នុងឈាមចុះទាបទេ តែក៏បណ្តាលឲ្យមិនស្រួល ក្នុងខ្លួនធ្ងន់ធ្ងរដែរ ដូចជា វិលមុខ បេះដូងដើរញាប់ និងបែកញើសត្រជាក់ខ្លួន។

ញ៉ាំអាហារមានជាតិ សរសៃច្រើននៅពេលថ្ងៃ
ការចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងអាហារជាតិសរសៃ មិនត្រឹមតែធ្វើឲ្យឆាប់ឆ្អែតទេ តែក៏មិនងាយធ្វើឲ្យអ្នក ឃ្លានអីច្រើនដែរ។ អាហារពេលព្រឹក សម្បូរជាតិសរសៃ អ្នកអាចជ្រើសរើសការញ៉ាំនំបុ័ង ផ្លែឈើ និងបន្លែ ព្រោះវាអាចជួយរក្សា ភាពធម្មតារបស់ជាតិស្ករក្នុងឈាមទៀត។

ចៀសវាងភេសជ្ជៈ មានជាតិផ្អែមច្រើន
គន្លឹះដ៏សំខាន់ ដែលអ្នកត្រូវចាំនោះ គឺកាត់បន្ថយការញ៉ាំភេសជ្ជៈ មានជាតិផ្អែម ឬភេសជ្ជៈមានជាតិហ្គាសតែម្តងនៅពេលស្រេកទឹក។ ភេសជ្ជៈមានជាតិស្ករខ្ពស់ អាចបណ្តាលឲ្យ លើសជាតិស្ករក្នុងឈាម ដែលជាហេតុនាំឲ្យ ស្រេកទឹកកាន់តែខ្លាំង និងនោមញឹក។ យកល្អ គួរតែញ៉ាំទឹកធម្មតា ឲ្យបានគ្រប់គ្រាន់នៅពេលថ្ងៃវិញ ហើយអ្នកក៏អាចញ៉ាំទឹកដូងបានដែរ។

ជ្រើសរើសរបស់ ផ្អែមបែបធម្មជាតិ
ជាតិផ្អែមរបស់ផ្លែឈើ និងជាតិសរសៃរបស់ វាពិតជាល្អជាងជាតិផ្អែម បែបសិប្បនិមិ្មតឆ្ងាយណាស់ ហើយវាមិនសូវធ្វើឲ្យឃ្លានខ្លាំង ព្រោះវាមានការបឺតស្រូប ចូលទៅក្នុងឈាមរយៈពេលយូរ ដូច្នេះ ជាតិស្ករ ក៏នៅហ្នឹងនរបានយូរដែរ។ លើសពីនេះទៅទៀត អាហារទាំងនេះ ត្រូវបានរំលាយយឺតៗ ទើបចូលទៅក្នុងចរន្តឈាម។

កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនៗ អាចបន្ថយសកម្មភាព ងាយទទួលយករបស់ អាំងស៊ុយលីនក្នុងខ្លួន ដូច្នេះវានឹងធ្វើឲ្យជាតិស្ករ ក្នុងឈាមឡើងខ្ពស់។ ការញ៉ាំគ្រឿងស្រវឹងទៀងទាត់ អាចប្រឈមខ្លាំងនឹងការឡើងទម្ងន់ ដូច្នេះ ជំងឺទឹកនោមផ្អែម ពិតជាកាន់តែធ្ងន់ធ្ងរទៅៗ ជាមិនខាន។ ដូច្នេះ អ្នកត្រូវតែធ្វើយ៉ាងណា កុំញ៉ាំគ្រឿងស្រវឹងលើសពី ៣០ មីលីលីត្រក្នុងមួយថ្ងៃឲ្យសោះ។

មិនហាត់ប្រាណ
បើសិនជាអ្នក មិនអាចហាត់ប្រាណ ដោយការលើសទម្ងន់បានទេ អ្នកគួរតែជ្រើសរើស របៀបហាត់បែបធម្មតាវិញដូចជា ការថែសួន ការឡើងជណ្តើរ ឬដើររយៈពេល ២០ នាទីវិញ ព្រោះវាក៏ជួយបង្កើនការរំលាយជាតិខ្លាញ់ ក្នុងខ្លួនបានដែរ។ ក្នុងពិធីបុណ្យ ច្រើនតែមានការលេងហ្គេមកម្សាន្ត ស្តាប់ចម្រៀង និងរាំសប្បាយ ដូច្នេះ អ្នកគួរតែចូលរួមកម្មវិធីទាំងនេះដែរ៕

ប្រភព៖ lookingtoday

  • របបអាហារ ដែលអាចជួយគ្រប់គ្រង ជំងឺទឹកនោមផ្អែមបាន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:សុខភាព
Tags: