សៀវ ឡុង​នី​ បដិសេធ​ឆ្លើយ​តប​នឹង​​​រឿង​បែក​គ្នា

បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​នៅ​យប់​ថ្ងៃ​ទី ៣១ ខែ​មីនា តារា​សម្ដែង Liu Yifei បង្ហាញ​ទឹក​មុខ​ស្រស់បស់​ តែ​នាង​បាន​​បដិសេធ​ឆ្លើយ​តប​នឹង​សំនួរ​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស។

 

ព្រឹក​ថ្ងៃ​ទី ៣១ ខែ​មីនា បណ្ដាញ​ព័ត៌មាន Sina របស់​ចិន​បាន​ចុះ​ផ្សាយ​ថា តារា​សម្ដែង​ចិន Liu Yifei និង​មិត្ត​ប្រុស​តារា​សម្ដែង​កូរ៉េ Song Seung Hun បាន​បែក​គ្នា​ហើយ​ដោយ​សារ​តែ តារា​សម្ដែង​ស្រី​អាយុ ២៨​ឆ្នាំ​នៅ​មាន​ចិត្ត​លើ​អតីត​មិត្ត​ស្រី Yico Zheng។ តំណាង​ក្រុមហ៊ុន​របស់ Liu Yifei នៅ​ថ្ងៃ​ដដែល​បាន​​ឲ្យ​ដឹង​ថា ពួក​គេ​មិន​លូកលាន់​​រឿង​របស់ សិល្បករ​​នោះ​ទេ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ជ្រួល​ច្របល់​ជាង​មុន​ទៅ​ទៀត។

 

សៀវ ឡុង​នី​ បដិសេធ​ឆ្លើយ​តប​នឹង​​​រឿង​បែក​គ្នា

 

យប់​ថ្ងៃ​ទី ៣១ ខែ​មីនា ស្រី​ស្អាត​ត្រកូល Liu បាន​បង្ហាញ​វត្តមាន​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង​ប្រទេស​ចិន ជាមួយ​ទឹក​មុខ​ស្រស់​ស្រាយ​តែ តារា​កើត​ឆ្នាំ​ ១៩៨៧ បាន​បដិសេធ​ឆ្លើយ​តប​គ្រប់​សំនួរ​ពាក់​ព័ន្ធ​នឹង​រឿង​ខ្លួន​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស។ ខណៈ​ភាគី​ខាង​ស្រី​រក្សា​ភាព​ស្ងៀមស្ងាត់ តំណាង​ក្រុមហ៊ុន​របស់ Song Seung Hun បាន​បដិសេធ​នឹង​ព័ត៌មាន​ ដោយ​បាន​លើក​ឡើង​ថា ​តារា​ទាំង​២​នៅ​តែ​ទំនាក់​ទំនង​ធម្មតា៕

 

សៀវ ឡុង​នី​ បដិសេធ​ឆ្លើយ​តប​នឹង​​​រឿង​បែក​គ្នា

 

ចុចអាន៖បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing