ការ​ប្រគំ​តន្ត្រី​ទោល​លើក​ទី​មួយ​​របស់ Taeyeon ត្រូវ​ផ្អាក​សិន

កាល​បរិច្ឆេទ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទោល​លើក​​ទី​១​របស់ Taeyeon សមាជិក​ក្រុម​ចម្រៀង Girls’ Generation ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ផ្សេង​វិញ។

 

ការ​ប្រគំ​តន្ត្រី​ទោល​លើក​ទី​មួយ​​របស់ Taeyeon ត្រូវ​ផ្អាក​សិន

SM Entertainment តំណាង​ក្រុមហ៊ុន​របស់ Teayeon មេក្រុម​ចម្រៀង​នារី Girls’ Generation បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ថា៖ “ពួក​យើង​សោកស្ដាយ​ដែល​ត្រូវ​​ប្រកាស​ថា ការ​ប្រគំ​តន្ត្រី​ទោល​របស់ Taeyeon “TAEYEON, Butterfly Kiss” ដែល​គ្រោង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី ២៣ និង​២៤​ខែ​មេសា​នោះ​ នឹង​ត្រូវ​ផ្អាក​សិន​ដោយ​សារ​បញ្ហា​​បន្ទាន់​របស់​ក្រុមហ៊ុន។ ពួក​យើង​សូម​ទោស​ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង។ ជាមួយ​គ្នា​នេះ​ដែរ ពួក​យើង​នឹង​ទាក់​ទង​ទៅ​អ្នក​ដែល​បាន​ទិញ​សំបុត្រ​រួច​ហើយ​ផ្ទាល់​ដើម្បី​សង​ប្រាក់​​ដល់​ពួក​គេ​វិញ”។ បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ត្រូវ​លើក​ទៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​នេះ​វិញ៕

 

ចុចអាន៖អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​សម្រស់​មិន​​ផ្លាស់​ប្ដូរ​ក្នុង​១​ទសវត្ស​របស់ Seohyun ក្រុម Girls’ Generation

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
mb