El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

ជំនួប​ El Clasico ដ៏​ក្តៅ​គគុក​យប់​មិញ​ ស្តេច​ស​ Real Madrid ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​អ្នក​មាន​បុណ្យ​ FC Barcelona ទាំង​វេទនា​ដោយ​លទ្ធផល​ ២-១​ ដោយ​សារ​ចាញ់​ភាគ​រយ​គ្រង​គ្រង​បាល់​ និង​ទទួល​បាន​ក្រហម​មួយ​ទៀត។

 

ក្រោម​សំឡេង​​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ​​ ម្ចាស់​ផ្ទះ​ Barcelona បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ក្រុម​ភ្ញៀវ​ Real Madrid ដោយ​បង្ហាញ​ទម្រង់​វាយ​សម្រុក​ និង​គ្រប់​គ្រង​ទម្រង់​លេង​រហូត​ដល់​៦១​ភាគ​រយ។ នៅ​តង់​ទី​មួយ​ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ​ ប៉ុន្តែ​ទទួល​​ពិន័យ​កាត​លឿង​ពីរ​ដូច​គ្នា​គឺ​សមាជិក​​ Real Madrid កាត​ក្រហម​មុន​គឺ​ Ramos នៅ​នាទី​ទី​១០ និង​ Carvajal នៅ​នាទី​ទី​​១៨​ ខណៈ​ Barcelona កាត​លឿង​លើ​ Luis Suarez នាទី​ទី​២៧​ និង​ Mascherano នាទី​ទី​២៩។

 

ការ​ចាប់​ផ្តើម​តង់​ទី​ពីរ​បាន​១១​នាទី​ Barcelona បាន​ធ្វើ​ឲ្យ​កក្រើក​កីឡដ្ឋាន​Camp Nou​ ​បន្ទាប់​ពី​​ខ្សែ​ការពារ​ Gerard Pique បាន​​បំប៉ោង​សំណាញ់​​ទី​របស់​ Real Madrid ​នៅ​នាទី​៥៦​ដើម្បី​នាំ​មុខ​ ១-0។ ​បន្ទាប់​មក​ Ivan Rakitic របស់​ក្រុម​អ្នក​មាន​បុណ្យ​ពិន័យ​កាត​លឿង​នៅ​នាទី​ទី​៥៩។ ក្រោយ​ក្រុម​ម្ចាស់​ផ្ទះ​អ្នក​នាំ​មុខ​ ក្រុម​ ភ្ញៀវ​ Real Madrid ព្យាយាម​វាយ​បក​យ៉ាង​ខ្លាំង​ ហើយ​ជា​លទ្ធផល​ទទួល​បាន​ដូច​បំណង។

 

នាទី​ទី​៦៣ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Benzema បាន​ទម្លាយ​សំណាញ់​ទី​របស់​ Barcelona ដើម្បី​តាម​ស្មើ​ ១-១។ ចូល​ដល់​នាទី​ទី​៨១​តារា​ឆ្នើម​ព័រទុយហ្គាល់​ Ronaldo ទទួល​បាន​កាត​លឿង​ ខណៈ​ពីរ​នាទី​ក្រោយ​មក​​ខ្សែ​ការពារ​​ Ramos របស់​ Real Madrid ត្រូវ​បណ្តេញ​ចេញ​ពី​លទ្ធផល​ដោយ​សារ​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​ពីរ​ស្មើ​នឹង​កាត​ក្រហម​មួយ។

 

ទោះ​ជា​យ៉ាង​ម្ចាស់​ផ្ទះ​ទទួល​រង​ការ​ខក​ចិត្ត​ទៅ​វិញ​ ​បន្ទាប់​ពី​ Real Madrid សល់​សមាជិក​តែ​១០​នាក់​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Ronaldo បាន​ស៊ុត​ចូល​ទី​បាន​សម្រេច​នៅ​នាទី​ទី​៨៥​ដើម្បី​ទទួល​បាន​ជ័យជម្នះ​លើ​ Barcelona ដោយ​លទ្ធផល​ ២-១ ទាំង​ការ​ចាញ់​ប្រៀប​គ្រប់​គ្រង​បាល់​ និង​សមាជិក​ក៏​កាត​ក្រហម​បណ្តេញ​ចេញ​ទៀត។

 

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​កាត់​បន្ថយ​គម្លាត​ពិន្ទុ​​តែ៧​ប៉ុណ្ណោះ​គឺ​ Barcelona មាន​៧៦​ពិន្ទុ​ ខណៈ​ Real Madrid មាន​៦៩​ពិន្ទុ​នៃ​តារាង​លីគ​កំពូល​អេស្ប៉ាញ៕

El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

 

 

El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

 

 

El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

 

El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
រូបថត៖ Dailymail