ជាប់គុក​១០​ថ្ងៃ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​រូបថត​ស្រាត​អតីត​សង្សារ

​ជីន​នី​ង ៖ រឿងរ៉ាវ​ដែល​បុរស​ម្នាក់​ បាន​លួច​បង្ហោះ​រូប ​អតីត​សង្សារ​របស់ខ្លួន ដោយសារ​កំហឹង​ពេល​នាង​សុំ​បែក បានបញ្ចប់​នៅពេល​តុលាការ​សម្រេច​ដាក់​ឃុំ

​រយៈពេល​១០​ថ្ងៃ ហើយ​តម្រូវ​ឲ្យ​ជនល្មើស​ ធ្វើលិខិត​សុំទោស ​ជា​សាធារណៈ​ចំពោះ​អំពើ​ពាលា​អាវាសែដែល​នាំ​ឲ្យ​នាង Zheng Yuan Yuan ដែល​រង​នូវ​ភាពអាម៉ាស់ សម្រេចចិត្ត​លាឈប់​ពីមុខ​តំណែង​ជា​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​។​

​រូបភាព​អាសអាភាស ​ដែល​បង្ហាញ​ពី​រូប​ស្ត្រី​ម្នាក់​ អាក្រាតកាយ​រួមភេទ​ ជាមួយ​សង្សារ​ថត​តាម​កញ្ចក់​បង្កើត​ឲ្យ​មាន​ភាព​រោលរាល​ផ្នែក​តណ្ហា ហើយ​គេ​ចាត់ទុក ជា​ព្រឹត្តិការណ៍​នេះ ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន​បំផុត​សម្រាប់​ប្រទេស​ចិន ដែលមាន​មន្ត្រីរាជការ​ពាក់ព័ន្ធ​រឿងអាស្រូវ នៃ​អំពើ​អាសអាភាស​។ បុរស​ម្នាក់​នោះ​មាន ឈ្មោះ Ma Shenke នៅពេល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​ក្រុង ជី​នី​ង បាន​សារភាពថា ខ្លួន​មាន​កំហឹង​នៅពេល​នាង Zheng Yuan Yuan បាន​ចាក​ចេញពី​រូបគេ ក៏​បង្ហោះ​រូប​អាសអាភាស​ដែល​ធ្លាប់​លួងលោម​ស្នេហា​ជាមួយគ្នា ជាការ​សងសឹក​ហើយ​បន្ទាប់មក​នាង Zheng Yuan Yuan បាន​លាឈប់​ពីមុខ​តំណែង​ដោយសារ​ភាពអាម៉ាស់ និង​ការប្រមាថ​មើលងាយ​។​

​នៅ​ទីបំផុត​សកម្មភាព​ពាលា​អាវាសែ​របស់​ឈ្មោះ Ma Shenke ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឈុត​រួមរក្ស​យ៉ាង​ក្តៅ​សាច់ ត្រូវបាន​ប៉ូលិស​ចាប់ឃុំខ្លួន​រយៈពេល​១០​ថ្ងៃ ហើយ​មានការ​សុំទោស​ជា​សាធារណៈ​ចំពោះ​នាង Zheng Yuan Yuan និង​សមាជិកគ្រួសារ​របស់​នា​ង ជាពិសេស​មានការ​ប៉ះប៉ូវ​ផ្នែក​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​នាង Zheng Yuan Yuan ទទួលរង​នូវ​ការប្រមាថ​ពី​សង្គម និង​បញ្ឈប់​ការចែក​ចាយ​រូប​អាសអាភាស​នេះ​តទៅទៀត​៕

ជាប់គុក​១០​ថ្ងៃ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​រូបថត​ស្រាត​អតីត​សង្សារ ជាប់គុក​១០​ថ្ងៃ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​រូបថត​ស្រាត​អតីត​សង្សារ

 

ជាប់គុក​១០​ថ្ងៃ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​រូបថត​ស្រាត​អតីត​សង្សារ