សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

6 Videos


តារាចម្រៀង​កញ្ញា សម្បត្តិ ចាន់​លិ​កា បានបង្ហាញ​វត្តមាន​លើ​ឆាក​សិល្បៈ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ ដោយមាន​ឈ្មោះ​ជា​តារាចម្រៀង​ឯករាជ​មិន​ចំណុះ​ក្រោម​ផលិតកម្ម​ណា​នៅឡើយ ។ ប៉ុន្តែ​ក្នុង​រយៈពេល​នេះ​កញ្ញា​ក៏បាន​សាង​កេរ្តិ៍ឈ្មោះ​នៅលើ​វិថី​សិល្បៈ​ជា​បណ្តើរៗ​ហើយ​ដែរ តាមរយៈ​ការចេញ​បទ​ចម្រៀង​ថ្មី ដោយ​មិន​ចម្លង​ពី​គេ នៅលើ​បណ្តាញ​សង្គម You tube ។​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

​ការបង្ហាញ​ខ្លួន​ជា​តារាចម្រៀង​ម្ចាស់ការ​លើ​ខ្លួនឯង រួមផ្សំ​ជាមួយ​ទឹកដម​សំឡេង​មិន​ចាញ់​តារាចម្រៀង​អាជីព និង ទេពកោសល្យ​សិល្បៈ​សម្តែង​បានល្អ​ផង​នោះ សម្បត្តិ ចាន់​លិ​កា ក៏​ត្រូវបាន​ផលិតកម្ម​ពីរ​កំពុង​ទាក់ទង​ហៅ​នាង​ធ្វើ​កុងត្រា​ផ្តាច់មុខ​ផងដែរ ។ ការផ្តល់​ឱកាស​ពី​ផលិតកម្ម​ទាំងនោះ នាង​បែរជា​បដិសេធ ដោយ​គ្រាន់តែ​ប្រកាន់​គោល​ការ​ថា សមត្ថភាព​ខ្លួន​មិនទាន់​ល្អ មួយរយ​ភាគរយ​នៅឡើយ ។ ដូច្នេះហើយ ទើប​នាង​សម្រេចចិត្ត​មិនទាន់​ចូល ព្រោះ​នាង​ខ្លាច​ធ្វើ​មិនបាន​ល្អ ធ្វើឱ្យ​អ្នក​នាំ​នាង​ចូល​បាក់មុខ ដោយ​សាង​នាង​ទៅវិញ ។​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

​សម្បត្តិ ចាន់​លិ​កា បន្តថា អ្នកខ្លះ​គេ​បន់​ឱ្យ​តែមាន​ផលិតកម្ម​ហៅ​ឱ្យចូល​ច្រៀង គឺ​រីករាយ​ទទួលយក ប៉ុន្តែ​សម្រាប់​នាង​គឺ​គិត​វែងឆ្ងាយ ព្រោះ​ការចូល​ផលិតកម្ម​មួយ ទាល់​តែមាន​អ្នក​ស្គាល់​ជួយ​ណែនាំ ដូច្នេះហើយ បើសិនជា​នាង​មាន​អ្នក​ណែនាំ​រួចហើយ តែ​ពេល​ចុងក្រោយ​នាង​ធ្វើ​មិន​បានល្អ​វិញ​នោះ គឺជា​រឿង​សំខាន់​ណាស់ ម្ល៉ោះហើយ​ទើប​នាង​បដិសេធ​មិនទាន់​ចូលធ្វើ​កុងត្រា ព្រោះ​នាង​ដឹង​ច្បាស់​ថា ការនិពន្ធ​បទ​ចម្រៀង​ថ្មី​របស់​នាង និង ដៃគូ​មិនទាន់​បានល្អ​មួយរយ​ភាគរយ​នៅឡើយ​ទេ ៕ តាន់ ចន្ថា​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​

សម្បត្តិ ចាន់​លិ​កា ខ្លាច​អ្នក​ជួយ​បាក់មុខ​