អ្នក​សម្អាត​ថ្លើម​បែប​ធម្មជាតិ​៖ ភេសជ្ជៈ​នេះ​នឹងធ្វើ​ឱ្យ​ថ្លើម​បំពេញ​មុខងារ​ដូច​មនុស្ស​យន្ត​

​    ​ថ្លើម​គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​នៃ​រាងកាយ ហើយ​ជាធម្មតា​អាហារ​កែច្នៃ និង​អាហារ​រហ័ស​តែងតែ​ធ្វើឱ្យប៉ះពាល់​ដល់​ការបំពេញ​មុខងារ​រប​ស់​ថ្លើម​។

​    ​ថ្លើម​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ជាទូទៅ​។ ការងារ​របស់​ថ្លើម​គឺ​ដើម្បី​បំ​លែង​អាហារ ជាតិ​ខ្លាញ់ និង​កម្ចាត់​ជាតិពុល​ដែល​ចូលក្នុង​ខ្លួន​។ នៅពេល​ថ្លើម​បំពេញ​មុខងារ​មិនបាន​ល្អ មនុស្ស​នឹង​ជួប​បញ្ហា​សុខភាព​គ្រប់​ទីកន្លែង​លើ​រាងកាយ ដូច្នេះ​ការរក្សា​ថ្លើម​ឱ្យមាន​សុខភាព​ល្អ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។ ថ្លើម​អាច​ហៅ​ម្យ៉ាង​ទៀតថា "​អ្នក​សម្អាត​រាងកាយ​" ប៉ុន្តែ​ជួនកាល​វា​ក៏ត្រូវ​សម្អាតខ្លួន​វា​ដែរ​។

​    ​ដូច្នេះហើយ មនុស្ស​ចាំបាច់​ត្រូវ​សម្អាត​ថ្លើម​យូរៗ​ម្តង​ដើម្បីឱ្យ​វា​បំពេញ​មុខងារ​បានល្អ​។ ទឹក​ភេសជ្ជៈ​ធម្មជាតិ​ខាងក្រោម​នេះ​អាចជួយ​ក្នុង​រឿងនេះ​បាន​។

​    ​* គ្រឿងផ្សំ​
​    ​- ស្ពៃក្តោប​ស្រស់ ១២៥ ក្រាម​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ស្ពៃ​ចិន (Celery) ២៥ ក្រាម​
​    ​- សារី​ស្រស់ ២៥០ ក្រាម​
​    ​- បន្ទះ​ខ្ញី​កម្រាស់ ២ សង់ទីម៉ែត្រ​
     ​-  ទឹក ៥០០ មិ​ល្លី​លីត្រ​
​    ​- ស្លឹក​ជីរអង្កាម ៤ ឬ ៥
​    ​
​    ​* វិធី​ធ្វើ​
​    ​កាត់​សារី ស្ពៃក្តោប ស្ពៃ​ចិន និង​ខ្ញី​ជា​កង់ៗ រួច​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក ហើយ​ចាក់ទឹក​ឆ្អិន ៥០០ មិ​ល្លី​លីត្រ​ចូល​។ បើក​ម៉ាស៊ីន​ក្រឡុក ហើយ​ក្រឡុក​ឱ្យ​សព្វ​ល្អ​។ បន្ទាប់មក​ច្របាច់​ក្រូចឆ្មា និង​ដាក់​ស្លឹក​ជីរអង្កាម​ចូល​។ ហើយ​កូរ​វា​ឱ្យ​សព្វ ចាក់​ដាក់​កែវ​ទទួលទាន​ជាការ​ស្រេច​។

​    ​លោកអ្នក​អាច​ផឹក​វា​យូរៗ​ម្តង មិនចាំបាច់​ផឹក​រាល់ថ្ងៃ​នោះទេ ហើយ​ផឹក​ពេលណា​ក៏បាន​ដែរ​៕