ពិតជា​កំពូល​បច្ចេកទេស​វះកាត់​មែន​! សង្គ្រោះ​ដៃ​បុរស​ម្នាក់​តាមរយៈ​ការ​ផ្សាំ​ដៃ​ដែល​ឆ្លង​មេរោគ​ក្នុង​ពោះ​!

    ​គ្រូពេទ្យ​វះកាត់​មួយក្រុម​បាន​ប្រើប្រាស់​បច្ចេកទេស​ដ៏​ឆ្លាត​វៃ​មួយ​ដើម្បី​សង្គ្រោះ​ដៃ​បុរស​ប្រេ​ស៊ី​ល​មួយរូប​ពី​ការ​កាត់ចោល​តាមរយៈ​ការ​យកដៃ​របស់គាត់​ផ្សាំ​លើ​ក្បាលពោះ​របស់គាត់​។

​    ​ក្រុម​វេជ្ជបណ្ឌិត​បានសម្រេច​ចិត្ត​កប់​ដៃ​ឆ្វេង​របស់លោក Carlos Mariotti ក្នុង​ក្បាលពោះ​របស់គាត់ និង​គ្រប​វា​ជាមួយនឹង​ចំរៀក​ស្បែក​ការពារ បន្ទាប់ពី​អ្នកគ្រប់គ្រង​បញ្ជា​ម៉ាស៊ីន​ផលិតកម្ម​រោងចក្រ​រូបនេះ​បាន​ជួប​គ្រោះថ្នាក់​ការងារ​ដ៏​រន្ធត់​មួយ ដែល​ធ្វើឱ្យ​គាត់​ដាច់រយះ​ស្បែ​កដៃ​ខាងឆ្វេង​ចេញ​ទាំងស្រុង​។

ពិតជា​កំពូល​បច្ចេកទេស​វះកាត់​មែន​! សង្គ្រោះ​ដៃ​បុរស​ម្នាក់​តាមរយៈ​ការ​ផ្សាំ​ដៃ​ដែល​ឆ្លង​មេរោគ​ក្នុង​ពោះ​!

​    ​បុរស​វ័យ ៤២ ឆ្នាំ ដែល​រស់នៅ Orleans ក្នុង​ប្រេ​ស៊ី​ល​ភាគខាងត្បូង​រូបនេះ ត្រូវតែ​រក្សា​ដៃ​របួស​របស់គាត់​នៅក្នុង​ជាលិកា​ទន់ៗ​ក្នុង​ពោះ​របស់គាត់​រយៈពេល ៦ សប្តាហ៍​។

​    ​វេជ្ជបណ្ឌិត​ជំនាញ​កែតម្រូវ​ឆ្អឹង និង​របួស​ពី​ឧបទ្ទវហេតុ​គ្រោះ លោក Boris Brandao ដែល​អនុវត្ត​ការវះកាត់​ដ៏​កម្រ​នេះ បាន​ពន្យល់ថា "​លោក Mariotti បាន​រងរបួស​ស្បែក​កម្រិត​ធ្ងន់ធ្ងរ​បំផុត ដែល​ធ្វើឱ្យ​គាត់​នៅសល់​ស្បែក​គ្រប​បាតដៃ និង​ខ្នងដៃ​តិចតួច​បំផុត ដោយ​លៀន​ឆ្អឹង​និង​សរសៃ​ចេញមក​លើគោក​តែម្តង​"​។

​    ​"​នេះ​គឺជា​របួស​ធំ និង​ធ្ងន់ធ្ងរ​បំផុត ហើយ​កន្លែង​តែមួយគត់​ដែល​យើង​អាចដាក់​ដៃ​ទាំងមូល​ចូល​បាន​គឺ​មានតែ​ក្បាលពោះ​ប៉ុណ្ណោះ​។ បើ​ពុំ​ធ្វើតាម​វិធីសាស្ត្រ​វះកាត់​នេះ​ទេ អាច​នឹងមាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់ ហើយ​ឆ្អឹង និង​សរសៃពួរ​អាច​នឹង​រលួយ​"៕

​ប្រភពៈ ដេលី​មែ​ល