បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​

​    ​យើង​តែងតែមាន​មោទនភាព​ចំពោះ​បច្ចេកវិជ្ជា ដែល​យើង​នឹង​ឃើញ​នៅ​ឆ្នាំ​២០៣០ ឬក៏​២០៤០ និង បច្ចេកវិជ្ជា​ច្រើន​ដែល​មានតែ​គំរូ​និង​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​។ ប៉ុន្ដែ​ឥឡូវ​និង​ពេល​បន្ទាប់​យើង​ពិតជា​ទទួលបាន​នូវ​បច្ចេកវិជ្ជា​មកកាន់​ក្នុង​ដៃ​ជាក់​ជាពុំខាន​។ បច្ចេកវិជ្ជា VR និង 3D Touch គឺជា​ការរីកចម្រើន​មួយ ដែល​បាន​បំបែក​របាំង​ក្នុង​បច្ចេកវិជ្ជា​នាពេល​ថ្មីៗ​នេះ​។​

​    ​បច្ចេកវិជ្ជា​ទាំង ៥ នោះ​ជា​អ្វីខ្លះ​ដែល​នឹង​មកដល់​ក្នុង​ឆ្នាំ​២០១៦​នេះ​? សូម​មើល​ខាងក្រោម​៖

​    ​១. បច្ចេកវិជ្ជា​សាក​ថ្ម​ឥត​ខ្សែ​លឿន​បំផុត​
​    ​បច្ចេកវិជ្ជា​សាក​ថ្ម​ឥត​ខ្សែ​លឿន​បំផុត​គឺមាន​សម្រាប់​ស្មា​ត​ហ្វូ​ន​ដូចជា Nexus 6, Galaxy Notes 5, Motorolla Droid Turbo 2 និង​ម៉ាក​ផ្សេងៗ​ទៀត​។ ទោះជា​យ៉ាងណា​ឧបករណ៍​ទាំងនេះ​មិនទាន់មាន​លក់​ពាសពេញ​ពិភពលោក​នៅឡើយ​ទេ​។ ហើយ​ការ​សាក​ថ្ម​តាមរយៈ​ប្រព័ន្ធ​ឥត​ខ្សែ​នេះ​អាច​ក្លាយជា​ផ្នែក​មួយ​យើង​មិនអាច​អត់​បាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​

​    ​២. បច្ចេកវិជ្ជា Force Touch Technology
​    ​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Apple នៅលើ​ទូរស័ព្ទដៃ iPhone 6s, នាឡិកា​, និង​កុំព្យូទ័រ Macbook​។ បច្ចេកវិជ្ជា​នេះ​មាន​សមត្ថភាព​ជាក់លាក់​ក្នុងការ​បង្ហាញ​ព័ត៌មាន​នានា​ពី​ខាងក្នុង​កម្មវិធី​ក្នុងពេល​តែមួយ នៅពេល​យើង​ចុច​សង្កត់​នៅលើ​កញ្ចក់​អេក្រង់​។ ហើយ​គ្មាន​ទូរស័ព្ទ​ណា​មាន​នោះឡើយ​នូវ​បច្ចេកវិជ្ជា​មួយ​នេះ​។​

បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​

​    ​៣. នាឡិកា​ឆ្លាត​ដែល​កាន់តែ​ល្អប្រសើរ​ជាង​មុន​
​    ​ការពាក់​នាឡិកា​ឆ្លាត (Smartwatch) បាន​កក្រើក​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្ដែ​ភាគច្រើន​នៃ​កម្មវិធី​ពួកវា​គឺមាន​កម្រិត​។ តែ​នាឡិការ​ឆ្លាត​(Smartwatch) ក៏មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​ទូទៅ​ផងដែរ​។​

បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​

​    ​៤. ទូរស័ព្ទ​ម៉ូឌុល (Modular Device)
​    ​វា​ជា​គម្រោង​មួយ​ឈ្មោះថា ARA របស់ Google​។ គេ​បង្កើត​វា​ឡើង​សម្រាប់​តម្លើង Version របស់​ទូរស័ព្ទ​ដោយ​មិនចាំបាច់​ទិញ​ថ្មី​នោះទេ ដោយ​គ្រាន់តែ​ដោះដូរ​គ្រឿង​ដែល​ផលិតឡើង​ថ្មី​នៅក្នុង​តួ​រប​ស់វា​តែប៉ុណ្ណោះ​។ ប្រសិនបើ​វា​លេច​រូបរាង​ឡើង​ក្នុងឆ្នាំនេះ វា​នឹង​ជួយ​សន្សំសំចៃ​ប្រាក់​បាន​យ៉ាងច្រើន​។ ទូរស័ព្ទ LG G5 ក៏​នឹងមាន​បច្ចេកវិជ្ជា​ម៉ូឌុល​នេះដែរ ប៉ុន្តែ​តាម​ដឹង​វា​នៅមានកម្រិត​នៅឡើយ​ទេ​។

បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​

​    ​៥. ម៉ាស៊ីន​បញ្ចាំង​ស្លាយ​តាម​ទូរស័ព្ទ​ហៅថា Mobile Projector
​    ​យើង​បានឮ​រួចមកហើយ​នូវ Mobile Projector តាំងពី​ជំនាន់ iPhone 3 មកម្ល៉េះ​។ ប៉ុន្ដែ​នៅទីនេះ​មានតែ​គំរូ​ទេ ហើយ​មិនទាន់មាន​ក្រុមហ៊ុន​ណា​បង្កើត​វា​នៅឡើយ​នោះដែរ​។ ប៉ុន្ដែ​អាច​ទេ​នៅ​ឆ្នាំនេះ​យើង​នឹង​បានឃើញ​វា​?៕

បច្ចេកវិជ្ជា​ថ្មី​ទាំង​៥​ដែល​នឹង​មក​នៅក្នុង​២០១៦​នេះ​