រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!

​    ​កូន​រថក្រោះ​ដែលមាន​ខែល​ការពារ​គ្រាប់​ពេញលេញ​មួយ​នេះ​បា​នស​បញ្ជាក់ថា ទំហំ​ពិតជា​គ្មាន​បញ្ហា​នោះឡើយ​។ ដោយ​ត្រូវបាន​គេ​ហៅថា Uran-9 កូន​រថក្រោះ​នេះ​មាន​កម្ពស់​ខ្ពស់ជាង​មនុស្ស​តែ​ប៉ុន្មាន​សង់ទីម៉ែត្រ​ប៉ុណ្ណោះ និង​ត្រូវបាន​បំពាក់​គ្រាប់​ពេញៗ គ្រាប់​មី​ស៊ី​ល និង​កាណុង​ទំហំ ៣០ មិល្លីម៉ែត្រ ដែល​អាច​បាញ់​បាន ៣៥០ ទៅ ៤០០ គ្រាប់​ក្នុង​មួយ​នាទី​។

        ​ស្ថាប័ន​កា​ពារ​ជាតិ​រុស្ស៊ី​បាន​បង្កើត​រថក្រោះ​កម្ពស់ ២៧,៥​អ៊ី​ញ​នេះ​ឡើង​ដើម្បី​ផ្តល់​ការ​ស៊ើបការណ៍ និង​បាញ់​ការពារ​កងទ័ព​ថ្មើរជើង និង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​។

រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!

        ​ទីភ្នាក់ងារ​អន្តរការី Rosoboronexport គឺជា​ម្ចាស់​គំនិត​នៅ​ពីក្រោយ​កូន​រថក្រោះ​បញ្ជា​ពី​ចម្ងាយ​ដ៏​ខ្លាំងពូកែ​នេះ ដែលមាន​រ៉ូ​បូត​បាញ់​គាំទ្រ​ចំនួន​, ប្រដាប់​តាមដាន​ការដឹកជញ្ជូន​របស់​វា និង​កម្មវិធី​បញ្ជា​តាម​ទូរស័ព្ទ​។

រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!

        ​កូន​រថក្រោះ​ឥត​មនុស្ស​បើក​នេះ​ត្រូវបាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ព្រមាន​ដោយ​កាំរស្មីឡាស៊ែរ និង​ឧបករណ៍​កំណត់​គោលដៅ​បច្ចេកវិជ្ជា​ខ្ពស់ ព្រមទាំង​កម្មវិធី​តាម​ដាន​។

        ​យោងតាម​ក្រុម​អ្នក​ផលិត កូន​រថក្រោះ Uran-9 នឹងត្រូវ​ចាត់ទុកជា​ប្រព័ន្ធ​សព្វាវុធ​មួយ ដែល​ដាក់ពង្រាយ​ជាមួយ​កងកម្លាំង​ថ្មើរជើង និង​មិនមែន​ចាត់ទុកជា​រថក្រោះ​មួយ​ដាច់ដោយឡែក​ពី​គេ​នោះទេ​។

រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!

         ​លោក បូរី​ស ស៊ី​ម៉ា​គីន (Boris Simakin) ដែល​ដឹកនាំ​ការធ្វើ​វិភាគ និង​ជា​ប្រធាន​នាយកដ្ឋាន​ផែនការ​រយៈពេល​វែង​នៅ​ទីភ្នាក់ងារ Rosoboronexport បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា "​ក្រុម​អ្នក​អភិវឌ្ឍ​រុស្ស៊ី​មាន​សមត្ថភាព​តម្រូវ​គ្រប់គ្រាន់​អស់ហើយ​ដើម្បី​បង្កើត​រ៉ូ​បូត​យោធា​ដ៏​ទំនើប ដែល​នឹង​ក្លាយជា​តម្រូវការ​ចាំបាច់​ក្នុង​ទីផ្សារ​អន្តរជាតិ​"​។​

រថក្រោះ​បញ្ជា​ខ្នាតតូច​របស់​រុស្ស៊ី​តូច​ខ្លឹម ញាក់សាច់​!

        ​នៅក្រៅ​រថក្រោះ​នេះ​មាន​កាំភ្លើងយន្ត ៧,៦២ មិល្លីម៉ែត្រ និង មី​ស៊ី​ល​ប្រឆាំង​រថក្រោះ 9M120 Ataka ចំនួន ៤ គ្រាប់ ដោយ​គ្រាប់​នីមួយៗ​ត្រូវបាន​កំណត់ឱ្យ​វាយ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ ៤ គីឡូម៉ែត្រ ជាមួយនឹង​កម្រិត​ភាពច្បាស់លាស់​របស់​វា​គឺ ៩០ ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​វេ​ប​សាយ Popular Mechanics៕

ប្រភព៖ ដេលីមែល