ជូន​ប្រពន្ធ​មិត្តភក្តិ​តាម​រក​ប្តីឆក់​ឱកាស​ចាប់​នាង​សេពសន្ថវៈ

ជូន​ប្រពន្ធ​មិត្តភក្តិ​តាម​រក​ប្តីឆក់​ឱកាស​ចាប់​នាង​សេពសន្ថវៈ



ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ប្រពន្ធ​មិត្តភក្ដិ​តាម​ដងផ្លូវ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ មីនា ខណៈ​ជន​នោះ​ដឹក​នាង​តាម​ម៉ូតូ​ទៅ​រក​ប្តី​ដែល​ចេញ​បាត់​ពី​ផ្ទះ ។ ជនជាប់ចោទ​ឈ្មោះ​អឿ សុភា អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​បាន​ប្រាប់​ថា ដំបូង​ជនសង្ស័យ​បាន​ឌុ​ប​ស្ត្រី​អាយុ​១៧​ឆ្នាំ តាម​ម៉ូតូ​ទៅ​រក​ប្តី​ដែល​ជិះ​កង់​ចេញ​បាត់​ពី​ផ្ទះ​។ ពេល​បុរស​នោះ​ដឹក​នាង​ទៅ​តាម​ផ្លូវ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ក៏​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​ចាប់រំលោភ ជនជាប់ចោទ និង​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​លើ​ផ្ទះ​ស្ត្រី​រង​គ្រោះ លុះ​ស្រវឹង​រៀងខ្លួន បុរស​ជា​ប្តី​បាន​ខ្ចី​ម៉ូតូ​បុរស​ជា​មិត្តភក្តិ​នោះ​ជិះ​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត​។ ប៉ុន្តែ​ដោយសារ​ម៉ូតូ​បែក​កង់ បុរស​ជា​ប្តី​ក៏​សុំ​ប្រាក់​ប្រពន្ធ​ដើម្បី​យក​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឲ្យ​មិត្តភក្ដិ លុះ​ប្រពន្ធ​មិន​ឲ្យ​ក៏​ខឹង ទាញ​កង់​ជិះ​ចេញ​ទៅ​បាត់​។ រីឯ​នាង​ជា​ប្រពន្ធ​ដោយសារ​បាត់​ប្តី​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​វិញ ក៏​ពឹងពាក់​បុរស​នោះ​ឲ្យ​ជួយ​ជូន​ទៅ​រក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង​ឯ​ភូមិ​ទំនប់​ក​៥ ពេល​បុរស​ជា​មិត្តភក្តិ​ប្តី​ជូន​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ឃើញ​ឱកាស​ស្ងាត់​ក៏​ចាប់​នាង​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​ដឹក​នាង​ត្រឡប់​មក​ផ្ទះ​វិញ ។ បន្តិច​ក្រោយមក​ប្តី​បាន​មក​ដល់​ផ្ទះ​វិញ​ពេល​នោះ​នាង​ជា​ប្រពន្ធ​បាន​រៀបរាប់់​ដំណើររឿង​នេះ​ដល់​ប្តី​ក៏​បាន​នាំ​គ្នា​ទៅ​ប្តឹង​ប្រធាន​ភូមិ​ឲ្យ​ជួយ​អន្តរាគមន៍​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ល្មោភកាម​តែ​ម្តង ។

លោក​មាស ម៉េ​ង​ហួង នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​ការ​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា បាន​ចាប់រំលោភ​ប្រពន្ធ​មិត្តភក្តិ​ប្រាកដ​មែន ។ ជនជាប់ចោទ​ត្រូវ​បាន​លោកនាយ​រង​ប៉ុស្តិ៍​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចាត់ការ​តាម​នីតិវិធី ៕