Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

ក្រុម​ខ្លាំង​ៗ​នៅ​​ក្នុង​ Premier League សប្ដាហ៍​៣២យប់មិញ ដូច​ជា Arsenal,​ Man City និង Chelsea បាន​រក​៣​ពិន្ទុ​ងាយ​ៗ ក្រោយ​លត់​គូបដិបក្ខ​ក្នុង​លទ្ធផល ៤-០ ដូច​គ្នា ខណៈ​ដែល Liverpool ប៉ះ​ Spurs ១-១។

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

 

​Alexis Sanchez ជា​អ្នក​រក​​គ្រាប់​ទី​១​ឲ្យ Arsenal​ នាទីទី​​៤ មុន​ពេល​ Alex Iwobi ថែម​១​គ្រាប់​ទៀត​នាទី​៣៨។ ​តង់​ទី​២​ក្រុម​កាំភ្លើង​ធំ​នៅ​តែ​មិន​ប្រណី​ដៃ​ដល់​ក្រុម Watford ឡើយ​​ ​គឺ​​បាញ់​បាន​២​គ្រាប់​ទៀត​ដោយ​កីឡាករ Hector Bellerin និង​ Theo Walcott នាទីទី​៦១ ​និងទី​៩០។

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

 

មួយ​គូ​ទៀត​មេឃ​ខៀវ​ Manchester City អាច​រក​៣​ពិន្ទុ​ក្រៅ​ដី​​យ៉ាង​ស្រួល​លើ​ក្រុម AFC Bournemouth។ ត្រឹម​៤៥​នាទី​ដំបូង​ Man City​ រក​បាន​ដល់​ទៅ​៣​គ្រាប់​​ដោយ Fernando នាទីទី​​៧, Kevin de Bruyne នាទីទី​១២ ​និង​ Sergio Aguero នាទីទី​១៩។ ​ដល់​នាទី​៩០​ទៅ​ហើយ Aleksandar Kolarov ក៏​បាន​ថែម​មួយ​គ្រាប់​ទៀត។

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ
 

ចំណែក​ឯ Chelsea ក៏​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Aston Villa ​៤-​០​ដូច​គ្នា។ ៤​គ្រាប់​របស់ Chelsea ធ្វើ​បាន​ដោយ​កីឡាករ Ruben Loftus-Cheek ១​គ្រាប់​, Alexandre Pato ១គ្រាប់​ និង Pedro Rodriguez ២​គ្រាប់​ (នាទី​ទី​​២៦,៤៥,៤៦​ និង៥៩)។

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

 

ឯ​ក្រុម​​ខ្លាំង​ទាំង​២​ Liverpool និង​ Spurs បាន​ត្រឹម​ម្នាក់​១​ពិន្ទុ​ដូចគ្នា​ ដោយ​ចប់​៩០​នាទី​ ១-១។ Philippe Coutinho ជា​អ្នក​ទម្លាយ​សំណាញ់​គ្រាប់​ទី​១​នាទី​៥១ ធ្វើ​អ្នក​គាំទ្រLiverpool រីករាយ​យ៉ាង​ខ្លាំង ប៉ុន្តែ​ការ​សប្បាយ​ក៏​រលត់​ទៅ​វិញ បន្ទាប់ Harry Kane តាម​ស្មើ​វិញ​នាទី​៦៣៕

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

 

តារាង​ពិន្ទុ​​ ​Top 10 ក្នុង Premier League សប្ដាហ៍​៣២

 

Arsenal,​ Man City, Chelsea សុទ្ធ​តែ​លត់​គូប្រកួត​ ៤-០​ដូច​គ្នា​យប់មិញ

 

 

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​​