ល្ងាច​នេះ​ ភ្នំពេញ​ក្រោន​ ​ទៅ​ជួប​វេស្ទើន​ ឯ​ ប៉ូលិស ទទួល​ AEU នៅ​អូឡាំពិក​

ក្រុម​ជើង​ឯក​ចាស់​ ភ្នំពេញ​ក្រោន​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​​​ក្រុម​វេស្ទើន​ភ្នំពេញ​នៅ​កីឡដ្ឋាន​វេស្ទើន​​​នៅ​រសៀល​ថ្ងៃ​នេះ​ និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(ប៉ូលិស)​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ពហុកីឡដ្ឋាន​ជាតិ​​នា​ពេល​ល្ងាច។

 

ល្ងាច​នេះ​ ភ្នំពេញ​ក្រោន​ ​ទៅ​ជួប​វេស្ទើន​ ឯ​ ប៉ូលិស ទទួល​ AEU នៅ​អូឡាំពិក​ក្រុម​ភ្នំពេញ​ក្រោន

 

វេលា​ម៉ោង​​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ​ ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ ភ្នំពេញ​ក្រោន​ទំនង​ជា​មិន​បន្ធូរ​ជើង​សម្រាប់​ការ​ប្រកួត​នឹង​វេស្ទើន​ភ្នំពេញ​សម្រាប់​សប្តាហ៍​ទី​៤​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​២០១៦ បន្ទាប់​ពី​៣​ប្រកួត​កន្លង​ទៅ​មាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ការ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ ស្ថិត​នៅ​លេង​រៀង​ទី​៤។

 

ចំណែក​វេស្ទើន​ភ្នំពេញ​វិញ​​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង​​ដោយ​មាន​តែ​១​ពិន្ទុ​​គត់​​​ពី​​៣​ប្រកួត​កន្លង​​មក​គឺ​ស្មើ​១​ និង​ចាញ់​​២។ គិត​ត្រឹម​សប្តាហ៍​ទី​១​នេះ វេស្ទើន​ភ្នំពេញ​ស្ថិត​នៅ​លេខ​រៀង​ទី​៩​​ក្នុង​តំបន់​ដែល​ត្រូវ​កាត់​ចោល។ ការ​ប្រកួត​ថ្ងៃ​​នេះ​​ជា​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​របស់​លោក​គ្រូ ប៉ែន ផាត​ មុន​ពេល​លោក​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ។ ​គូ​នេះ​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។

 

ល្ងាច​នេះ​ ភ្នំពេញ​ក្រោន​ ​ទៅ​ជួប​វេស្ទើន​ ឯ​ ប៉ូលិស ទទួល​ AEU នៅ​អូឡាំពិក​ ក្រុម​វេស្ទើន​ភ្នំពេញ

 

ដោយ​ឡែក​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ​ក៏​មិន​​ល្អ​ប៉ុន្មាន​ឡើយ​សម្រាប់​ដើម​រដូវ​កាល​នេះ​ បន្ទាប់​ពី​​៣​ប្រកួត​កន្លង​មក​​ស្ថិត​នៅ​លេខ​រៀង​ទី​៨​​តាម​​រយៈ​ចាញ់​១​ ស្មើ​២​ និង​២​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ។ សម្រាប់​ការ​ប្រកួត​វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ​នេះ​ ប៉ូលិស​រំពឹង​រក​បាន​៣​ពិន្ទុ។ ចំពោះ​អាស៊ី​អឺរ៉ុប​វិញ​ស្ថិត​នៅ​​បាត​តារាង​ ​​ក្រោយ​​​ចាញ់​ទាំង​៣​ប្រកួត​​សម្រាប់​៣​សប្តាហ៍​ដើម​រដូវ​កាល​ និង​មិន​ទាន់​មាន​ពិន្ទុ​មួយ​ឡើយ។ ក្រុម​ពីរ​នេះ  តើ​នរណា​ស្វែង​រក​ឃើញ​ជ័យជម្នះ​លើក​ដំបូង ឬ​​នៅ​តែ​បន្ត​មិន​ស្គាល់​ជ័យជម្នះ ប្រសិន​បើ​ស្មើ​គ្នា?

លទ្ធផល​​សប្តាហ៍​នេះ​

ព្រះ​ខ័នរាជស្វាយរៀង​ ២-១ ណាហ្គាវើល​
មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ១-៣ ខេមបូឌាន​ថាយហ្គឺរ​
បឹងកេត​អង្គរ​ ១-២ ក្រសួង​ការពារ​ជាតិ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​