Benzema និង​ Ronaldo ជួយ​ឲ្យ​ Real Madrid សង​សឹក​លើ​ Barcelona ដោយ​ជោគជ័យ​

ក្នុង​ការ​ប្រកួត​ El Clasico កាល​ពី​យប់​មិញ​ក្លឹប​អធិរាជ​ស​ Real Madrid បាន​យក​ឈ្នះ​លើ​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ដោយ​លទ្ធផល​២​ទល់​នឹង​១​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ដំបូង​ឡើយ​គឺ​ក្លឹប​ Barcelona ជា​អ្នក​មុខ​មុន​នៅ​នាទី​៥៦​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Gerard Pique តែ​ត្រឹម​៦​នាទី​បន្ទាប់​ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់​ Real Madrid គឺ​កីឡាករ​ Karim Benzema អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ដោយ​ជោគជ័យ​ បន្ទាប់​មក​នៅ​នាទី​៨៥​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Real Madrid គឺ​កីឡាករ​  Cristiano Ronaldo អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ដោយ​ជោគជ័យ​ ។

យ៉ាង​ណា​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Real Madrid ពេញ​​ចិត្ត​ព្រោះ​ពួក​គេ​បាន​ស្ដារ​មុខ​មាត់​ដែល​បរាជ័យ​កាល​ពី​ជួប​គ្នា​ជាមួយ​ Barcelona កាល​ពី​លើក​មុន​  ។

អត្ថបទ ៖ វិចទ័រ

  • Benzema និង​ Ronaldo ជួយ​ឲ្យ​ Real Madrid សង​សឹក​លើ​ Barcelona ដោយ​ជោគជ័យ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:វីដេអូ
Tags: