AT Madrid មិន​ត្រឹម​តែ​ពេញ​ចិត្ត​លទ្ធផល​ប្រកួត​ខ្លួន​ឯង​ក៏​សប្បាយ​ចិត្ត​ដែល​ Real Madrid បំបាក់​ Barcelona ដែរ​

ក្នុង​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៣១​នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga កាល​ពី​ម្សិល​មិញ​ក្លឹប​ Atletico de Madrid បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​លើ​ក្លឹប​ Real Betis ដោយ​លទ្ធផល​៥​ទល់​នឹង​១​ ។

ដោយ​៥​គ្រាប់​របស់​ AT Madrid គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Antoine Griezmann ចំនួន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ( ៤២និង​៨១​ ) , កីឡាករ​ Fernando Torres នៅ​នាទី​៣៤​ , Juan Franciso នៅ​នាទី​៦៥​ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Thomas Partey នៅ​នាទី​៩០+១ ។

1 of 4

យ៉ាង​ណា​ក្រៅ​ពី​ទទួល​ជ័យជំនះ​កាល​ពី​យប់​មិញ​ក្លឹប​ AT Madrid ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ​ដែល​ Real Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​១​លើ​ក្លឹប​ Barcelona ព្រោះ​ក្រោយ​ពី​ Barcelona បរាជ័យ​យប់​មិញ​ក្លឹប​ AT Madrid ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២​មាន​គម្លាត​ពិន្ទុ​ពី​ Barcelona តែ​៦​ពិន្ទុ​ប៉ុណ្ណោះ​ខណៈ​ការ​ប្រកួត​នៅ​សល់​៧​សប្ដាហ៍​ទៀត​ដូចនេះ​ At Madrid នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រជែង​ពាន​ La Liga ដដែល​ ។

អត្ថបទ ៖ វិចទ័រ

  • AT Madrid មិន​ត្រឹម​តែ​ពេញ​ចិត្ត​លទ្ធផល​ប្រកួត​ខ្លួន​ឯង​ក៏​សប្បាយ​ចិត្ត​ដែល​ Real Madrid បំបាក់​ Barcelona ដែរ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:វីដេអូ
Tags: