ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ចិត្ត​លំអៀង ​ស្រឡាញ់​កូន​មួយ​ខ្លាំង​ លើស​កូន​ដទៃ?

អ្នក​ដែល​មាន​បង​ប្អូន​​ច្រើន​ក្នុង​គ្រួសារ​ប្រហែល​ជា​កត់​សម្គាល់​ឃើញ​ថា​ ឪពុក​ម្ដាយ​តែងមាន​ចិត្ត​លំអៀង​ស្រឡាញ់​កូន​ណា​មួយ​ខ្លាំង​ជាង​ ទោះ​បី​ជា​ពួក​គាត់​​តែង​អះអាង​ថា ​ស្រឡាញ់​កូនៗ​​ស្មើ​គ្នា​ក្ដី។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ពី​រឿង​នេះ​ ហើយ​​​ឥឡូវ​នេះ​សូម្បី​តែ​អ្នក​ជំនាញ​ក៏​បាន​​​ទទួល​ស្គាល់​ថា ​នេះ​ជា​ការ​ពិត​ដែរ។

 

ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ចិត្ត​លំអៀង ​ស្រឡាញ់​កូន​មួយ​ខ្លាំង​ លើស​កូន​ដទៃ?

 

​តាម​ការ​សិក្សា​របស់​អ្នក​ស្រី​ Katherine Conger អ្នក​សង្គមវិទូ​មួយ​រូប​បាន​រក​ឃើញ​ថា​​ ​បញ្ហា​​ស្រឡាញ់​លំអៀង​ពិត​ជា​កើត​មាន​មែន​នៅ​ក្នុង​ក្រុម​​គ្រួសារ។ អ្នក​ស្រី​ Katherine រួម​ជា​មួយ​ក្រុម​ស្រាវជ្រាវ​របស់​គាត់​បាន​ សាក​សួរ​​​បង​ប្អូន​ប្រុស​ស្រី​ចំនួន​៣៨៤​គូ​ អំពី​​ក្ដី​ស្រឡាញ់​ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​បាន​ផ្ដល់​ឲ្យ​ ថា​តើ​វា​​មាន​ភាព​ខុស​​គ្នា​ដែរ​ឬ​ទេ។

 

ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ចិត្ត​លំអៀង ​ស្រឡាញ់​កូន​មួយ​ខ្លាំង​ លើស​កូន​ដទៃ?

 

ក្រុម​ស្រាវជ្រាវ​ខាង​លើ​ក៏​បាន​សាក​សួរ​ទៅ​កាន់​អាណាព្យាបាល​របស់​បង​ប្អូន​ប្រុស​ស្រី​​ទាំង​​៣៨៤​គូ​នោះ​ដែរ​ ​ដោយ​ជា​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​កូន​បង​​ហាក់​ទទួល​បាន​ក្ដី​ស្រឡាញ់​ច្រើន។ ចំណែក​ឯ​កូន​បន្ទាប់ៗ​​ហាក់​ទទួល​បាន​ក្ដី​ស្រឡាញ់​តិច​តួច​ ​ហើយ​ឪពុក​ម្ដាយ​ថែម​ទាំង​មាន​ការ​តឹង​រឹង​ចំពោះ​ពួក​គេ​ជាង​កូន​បង។

 

ត្បិត​ថា ​មិន​មាន​ឪពុក​ម្ដាយ​ណា​បាន​ហា​មាត់​ប្រាប់​កូនៗ​ថា​ នរណា​ជា​កូន​សំណប់​របស់​ពួក​គាត់​ ប៉ុន្តែ​​មាន​ឪពុក​ចំនួន​៧០​% និង​ម្ដាយ​៧៤​%​បាន​សារភាព​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ ពួក​គាត់​ពិត​ជា​បាន​​​ស្រឡាញ់​កូន​មួយ​លើស​កូន​ដទៃ​មែន៕​​​​​​​​​​​​

 

មានប្រិយមិត្ត​ណា​ខ្លះ​ឯកភាព​​នឹង​​លទ្ធផល​នៃ​ការ​សិក្សា​ខាង​លើ​?
​​​
ចុច​អាន៖ វិធី​ចម្លែក​ៗ៦​យ៉ាងដើម្បី​វាស់​​កម្រិត​សម្រស់​​​នៅ​ចិន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Metro​​​​