​ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​

ក្រោយ​ពី​​រថយន្ត Tesla ​ម៉ូដែល​ថ្មី​​របស់​ក្រុមហ៊ុន​​សហរដ្ឋអាមេរិក​ បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​បាន​ត្រឹម​មួយ​ថ្ងៃ​​សោះ​ ចំនួន​​កុម្ម៉ង់​ទិញ​ទទួល​បាន​​កើន​ឡើង​ដល់​ទៅ​១៨​ម៉ឺន​គ្រឿង​ឯ​ណោះ។

 

​ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​
រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន​ Tesla ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ូដែល​ Model 3 ដែល​វា​ជា​ប្រភេទ​រថយន្ត​អគ្គិសនី​មាន​រូបរាង​ប្រណិត​ ព្រម​ទាំង​មាន​​ចំណុច​ពិសេសៗ​ជា​ច្រើន។ នៅ​ពី​ក្នុង​រថយន្ត​មាន​បំពាក់​ដោយ​អេក្រង់​ Touch Screen ទំហំ​១៥​អ៊ីញ​សម្រាប់​បង្ហាញ​ព័ត៌មាន​ ហើយ​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​​គ្រប់​ប្រភេទ​របស់​ Tesla។

 

​ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​
Model 3 មាន​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​អាច​ឲ្យ​បរ​បាន​ចម្ងាយ​​យ៉ាង​ហោច​ណាស់​ ៣២១​គ.ម​ ចំពោះ​ការ​សាក​បញ្ចូល​ថាមពល​មួយ​ពេញ។ ត្បិត​ថា​ Tesla Model 3 ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ប៉ុន្តែ​វា​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០​-៩៦​គ.ម​/ម៉​ ​​ប្រើ​រយៈ​ពេល​មិន​ដល់​​ ៦​​វិនាទី​ផង ​មិន​ចាញ់​រថយន្ត​ប្រើ​ប្រាស់​​ប្រេង​ឥន្ធនៈ​ប៉ុន្មាន​ឡើយ។

 

​ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​
​រថយន្ត​នេះ​​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​​តម្លៃ​ប្រមាណ​ ៣៥០០០​ដុល្លារ/​មួយ​គ្រឿង​ ​ដោយ​កាល​បរិច្ឆេទ​ចេញ​លក់​អាច​នឹង​ចុង​ឆ្នាំ​២០១៧​ ឬ​ដើម​ឆ្នាំ​២០១៨។ គួរ​បញ្ជាក់​ដែរ​ថា​ដើម្បី​កុម្ម៉ង់​ទិញ​រថយន្ត​នេះ​ អតិថិជន​ទាំង​ឡាយ​ត្រូវ​បង់​ប្រាក់​កក់​ចំនួន​ ១០០០​ដុល្លារ​ជា​មុន៕​

 

​ត្រឹម​​មួយ​ថ្ងៃ​សោះ​ ឡាន​​ Tesla ម៉ូដែល​ថ្មី​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញជាង​ ១៨០ ០០០​គ្រឿង​

 

ចុច​អាន៖ មើល​ឡាន​ Prius ​ឆ្នាំ​២០១៦​​ រឹង​មាំ​កម្រិត​ណា​​ពេល​​ធ្វើ​តេស្ត​បុក​កម្ទេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​​