សាលាក្រុងភ្នំពេញ ពង្រីកផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅ ដល់ផ្លូវកប់ស្រូវ

ភ្នំពេញ៖ ក្រោយពីឃើញពីការ កកស្ទះចរាចរណ៍តាមផ្លូវជាតិ លេខ៤ ពីរង្វង់មូលចោមចៅ ដល់ផ្លូវទំបន់កប់ស្រូវ កើនឡើងខ្លាំង នៅថ្ងៃទី០២ខែមេសាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងចាប់ផ្តើមស្ថាបនា ពង្រីកផ្លូវជាតិលេខ៤ចន្លោះតំបន់ ទាំង២នេះ ចំងាយ១៧៥០ម៉ែត្របន្ថែមទៀត។ យោងតាមទំព័រហ្វេសប៊ុក របស់សាលាក្រុងភ្នំពេញ នាថ្ងៃទី២ មេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា« គម្រោងនេះ នឹងស្ថាបនា ផ្លូវអាកាសថ្មើរជើងចំនួន ២កន្លែង ដាក់លូប្រអប់និងលូចំហ សងខាងផ្លូវ លាបគំនូសចរាចរ ដាក់ស្លាកសញ្ញាចរាចរ និងតម្លើងបង្គោល ភ្លើងព្រែកជា២ផងដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត