រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ណាត​ភ្ញាក់​ងាក់​មក​មើលឃើញ​កែម​កំពុង​សើច​ស្ញាញ
ណាត​៖ អឺ​! អញ​ខំ​តែ​ភ្ញាក់​! អញ​កំពុង​តែ​រកមុខ​អ្នក​ប្រើ​ឲ្យ​ទៅ​ទិញ​កាហ្វេ​ជំនួស​អញ​ផង​! ឯង​មក​ដល់​ត្រូវ​ពេល​ម៉ាច់ តែ​ម្តង​ហើយ​អា​កែម​! ហើយ​ឯង​កាន់​ស្អី​លឹ​មលរ​ៗ ក្រោយខ្នង​ហ្នឹង !

កែម​ធ្វើ​មុខ​អឹមអៀន
កែម​៖ គឺ​ៗ! របស់​ផ្ញើរ​អូន​ច័​ន្ទ្រ​ហ្នឹង​ណា​មីង​!
ណាត​៖ អឺ​! ឯង​យក​ស្អី​មក​ផ្ញើរ​នាង​ច័​ន្ទ្រ​! ខក​ដៃទទេ​ទៅ​ហើយ​អា​កែម​អើយ​! ច័​ន្ទ្រ​វា​ទៅ​ស្រែ​បាត់​ទៅ​ហើយ​! ឥឡូវ​បានជា​មក​ហើយ ទៅ​ទិញ​កាហ្វេ​និង​ស្ករ​ឲ្យ​មីង​បន្តិច
មក​! មីង​ទៅ​មិន​បាន​ទេ ព្រោះ​គ្មាន​អ្នក​នៅ​ចាំ​តូប​!

កែម​ធ្វើ​មុខជូរ
កែម​៖ អុញ​! មិន​ត្រឹមតែ​ទេ ខក​ដៃ​ទេ​មីង ខាត​ទាំង​ជើង​ថែម​ទៀត ប៉ុន្តែ​មិន​អី​ទេ​ចាំ​ខ្ញុំ​ទៅ​ទិញ​កាហ្វេ​ឲ្យ​មីង​ក៏​បាន​ដែរ​! តែ​ខ្ញុំ​សូម​ផ្ញើរ​ផ្កា​នេះ​ទុក​ឲ្យ​អូន​ច័​ន្ទ្រ​ផង​មីង !
កែម​ហុច​បាច់​ផ្កាស្បៃរឿង​ឲ្យ​មីង​ណាត​។ ណាត​ទទួល​បាច់ផ្កា​ពី​កែម ផ្អៀងផ្អង​មើល ធ្វើ​មុខ​ហួសចិត្ត
ណាត​៖ ស្អីហ្នឹង​អា​កែម​! ឯង​យក​ផ្កាស្បៃរឿង​ហ្នឹង​ហ្អី មក​កាដូ​ឲ្យ​កូនស្រី​អញ ! រស​និយម​ឯង​អី​ក៏​អន់​ម្លេះ​វី​! អីចឹង​តើ​! បាន​នាង​ច័​ន្ទ្រ​មិន​រវល់​ជាមួយនឹង​ឯង​នោះ​! នែ​! អញ​ប្រាប់​យ៎​តែ​បុណ្យ​ចុះ​វើ​យ​! បើ​ចង់​ស្រលាញ់​នាង​ច័​ន្ទ្រ ធ្វើ​ឬក​ឲ្យ​ហំ​ហាន​ជាង​នេះ​បន្តិច ក្រែង​មាន​សង្ឃឹម​ខ្លះ​! បើ​មិន​អីចឹង​ទេ ទោះជា​អញចង់​ជួយ​ចូក​ជួយ​ចែវ​ឯង​ក៏​ទៅ​មិន​រួច​ដែរ !

កែម​ធ្វើ​មុ​ច​ជូរ​អេះ​ក្បាល
កែម​៖ មីង​ជួយ​ប្រាប់​ខ្ញុំ​ផង ! ធ្វើ​យ៉ាងម៉េច​ទៅ របៀប​រស​និយម​ខ្ពស់​នោះ !

ណាត​បើក​ថតតុ​យក​កាបូប​លុយ​មក​បើក​យក​លុយ​បណ្តើរ
ណាត​៖ អឺ ! កុំ​អាល​សួរ ! ឥឡូវ​ឆាប់​ទៅ​ទិញ​កាហ្វេ​លេខ​១​ឲ្យ​មីង​កន្លះ​គីឡូ ហើយ​ស្ករស​បី​គីឡូ​សិន​មក ! ចាំ​អញ​ជួយ​បង្រៀន​របៀប​តាម​ស្រឡាញ់​ស្រី​ឲ្យ​ឯង​ចេះ​!
កែម​ទទួល​លុយ​ពី​មីង​ណាត មុខរីក​រាយ រួច​សំពះ​ញាប់ដៃ
កែម​៖ បាទ​ៗ! អរគុណ​ហើយ​មីង​! អរគុណ​! មីង​ចាំ​ជួយ​បង្រៀន​ខ្ញុំ​ឲ្យ​អស់ក្បាច់​ទៅ​ណា​មីង ! បើ​បានកូន​ប្រសារ​ដូច​ខ្ញុំ​មីង​មិន​ខកចិត្ត​ទេ !

ច័​ន្ទ្រ កែម​និង អ្នក​ភូមិ​ស្រី​ប្រុស​បួន​ប្រាំ​នាក់ កំពុង​នាំ​គ្នា​ធ្វើ​ការងារ នៅ​ក្នុង​ស្រែ​(​ដក ឬ ស្ទូង តាម​រដូវ​ធ្វើស្រែ​) ។ ច្រ័​ន្ទ​ធ្វើការ​បណ្តើរ​ច្រៀង​លេងសើច​សប្បាយ​ពេញ​ស្រែ ។ វ៉ា​ន់​កំពុង​ដឹកគោ ដើរ​កាត់​ភ្លឺស្រែ ក្បែរ​កន្លែង​ច័​ន្ទ្រ​កំពុង​តែ​ធ្វើការ​។ ច័​ន្ទ្រ ងាក់​ទៅ​ឃើញ​វ៉ា​ន់​កំពុង​តែ​ដេញគោ​ឲ្យ​ដើរទៅ​មុខ ច័​ន្ទ្រ​លួច​ញញឹម រួច​ឱន​រើស​ដុំ​ដី​១​ដុំ​គប់​ទៅ​ចំ​គោ ធ្វើ​ឲ្យ​គោ​ផ្អើល បោល​យ៉ាង​លឿន ទាញ​ទាំង​វ៉ា​ន់​ដួល​ត្រលប់​ត្រលិន ធ្លាក់​ពីលើ​ភ្លឺស្រែ​កប់​ភក់ ងើប​មក​វិញ​មុខ​សុទ្ធតែ​ភក់ ឃើញ​តែ​គ្រាប់ភ្នែក ។ ច័​ន្ទ្រ​ទះដៃ​ហ៊ូ នាំ​គ្នា​សើច​ពេញ​ស្រែ​។ វ៉ា​ន់​ក្តាប់ដៃ​មុខ​ខឹង

វ៉ា​ន់​៖ ហឺ​! កុំ​អាល​បានចិត្ត​ពេក​! នាង​ម្ទេសខ្មាំង​! គង់តែ​មាន​ថ្ងៃ​ស៊ីសង​គ្នា​ទេ ! ចាំ​មើល​អ្នក​សើច​ក្រោយ​ទើប​សើច​បាន​យូរ​ជាង !

ភួង​ម្លិះ​អង្គុយ​នៅ​តុ​គិតលុយ កំពុង​កត់​បញ្ជី កែវ​កំពុង​ដើរ​រាប់​មើល​បាវ​ជី នាយ​ម៉ា​ប់​កំពុង​ទាញ​បាវ​ជី​ដាក់​រៀប​ឲ្យ​មាន​របៀប ឲ្យ​ស្រឡះ​ផ្លូវ​ដើរ​ចេញចូល​នៅ​ក្នុង​តូប កែវ​រាប់​បាន​មួយសន្ទុះ​ភ្លេច
កែវ​៖ អូ​! រាប់​ភ្លេច​បាត់​ទៅ​ហើយ​! មិនដឹង​នៅ​សល់​ប៉ុន្មាន​បាវ​ទេ ! បង​រាប់​ម្តងទៀត​សិន !

កែវ​ចាប់​រាប់​បាវ​ជី​ម្តងទៀត​។ ភួង​ម្លិះ​ធ្វើ​មុខ​ហួសចិត្ត
ភួង​ម្លិះ ៖ ខ្ញុំ​អង្គុយ​ចាំ​កត់​ម្ងៃ​ហើយ​បង​កែវ​! នៅ​ក្មេង​សោះ​ភ្លេច​អី​ក៏​ភ្លេច​មើល​តែ​មនុស្ស​ចាស់​!

កែវ​សើច
កែវ​៖ អា​រឿង​ភ្លេច​នេះ​មិន​ចាំបាច់​រាប់​តាម​អាយុ​ទេ​! អូន​ម្លិះ​! កុំ​ទាន់​អាល​និយាយ​​បន្លប់​! បង​ភ្លេច​អស់​ទៀត​ឥឡូវ​ហើយ !

កែវ​ចាប់​រាប់​បាវ​ជី​ម្តងទៀត ។ ភួង​ម្លិះ​គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត ។ ម៉ា​ប់​លើក​បាវ​ជី​រៀប​បណ្ដើរ​រអ៊ូ​បណ្ដើរ
ម៉ា​ប់​៖ បង​ឆ្ងល់​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​ដល់​ហើយ​! រិះ​អី​ក៏​រិះ​យ៉ាងហ្នឹង ! ចិញ្ចឹម​ក្មួយ​ទុក​ប្រើ​អស់សាច់​តែ​ម្តង មក​លក់​ជី​ផង លើក​បាវ​ជី​ផង ធ្វើ​កិច្ចការ​ផ្ទះ​ផង មិន​ឲ្យ​ទំនេរ​ដៃ​បន្តិច​សោះ ! រត់​ទៅ​ធ្វើការ​ផ្ទះ​ផង រត់​មក​មើល​កន្លែង​លក់​ផង មិន​ព្រម​ជួល​មនុស្ស​ឲ្យ​មក​ជួយ​លក់ដូរ​ខ្លះ​ទេ ! ធ្វើ​មើល​តែ​អា​ម៉ា​ប់​មាន​ដៃ​បី​ដៃ​បួន​អីចឹង !

ភួង​ម្លិះ​ញញឹម
ភួង​ម្លិះ​៖ បង​ម៉ា​ប់​ម៉េច​ក៏​មិន​ទៅ​រអ៊ូ​មុខ​ពុក​ម៉ែ​ទៅ​! មករ​អ៊ូ​ដាក់​ខ្ញុំ​បាន​ប្រយោជន៍​អី !

ម៉ា​ប់​សើច​អះ​ក្បាល
ម៉ា​ប់​៖ អ្នក​ណា​ហ៊ាន​រអ៊ូ​រដាក់​មុខ​ពួក​គាត់​នោះ ! រអ៊ូ​ទាល់តែ​ពក​ក្បាល​ទៅ​ហ្អី ! រអ៊ូ​ដាក់​អូន​ម្លិះ​ហ្នឹងហើយ​! យ៉ាង​ហោច​ណាស់​ក៏​វា​បាន​ធូ​ទ្រូង​បន្តិច​ដែរ​!

(​នៅ​មាន​ត​)