Tavia Yeung និង Him Law រៀប​ការ​ស្ងាត់​ៗ​នៅ​ប្រទេស​អង់គ្លេស

ចំពោះ​អ្នក​ដែល​និយម​ចូល​ចិត្ត​តាម​ដាន ​ទស្សនា ​នូវ​ខ្សែ​ភាព​យន្ត​ បុរាណ​និង​សម័យ​របស់​ហុង​កុង​នោះ​ ប្រាកដ ​ជា​ស្គាល់​នាង ​ជា​មិន​ខាន ​តារា​ស្រីវ័យ​ ៣៧​ឆ្នាំ​នាង ​ Tavia​ Yeung បាន​រៀប​ការ​ដោយ​ស្ងាត់ៗ​ជា​មួយ​នឹង ​តារា​ប្រុស ​ដែល​ជា​អ្នក​សម្តែង​ដូច​គ្នា​ គឺ​លោក ​Him Law ​ដែល​មានវ័ ​៣១ ​ បើគិត​ទៅ ​ខាង​ស្រី​បង ​ខាង​ប្រុស​រហូត​ដល់​៦​ឆ្នាំ ​តែ​ដោយ​សារ​តែ​ពាក្យ​ថា ​ស្នេហា​មិន​ប្រកាន់​អាយុ​នោះ​ទើប​ធ្វើ​ឱ្យ​ពួក គេ​ទាំង​ពីរ​ស្រលាញ់​គ្នា ​រហូត​ឈាន​ដល់​ការ​រៀប​ការ​តែ​ម្តង។
Tavia Yeung និង Him Law រៀប​ការ​ស្ងាត់​ៗ​នៅ​ប្រទេស​អង់គ្លេស
ជា​តារា​សម្តែង ​ដែល​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ក្នុង​និង​ក្រៅ​ប្រទេស ​នាង ​Tavia Yeung​  និង​ តារា​សម្តែង​ប្រុស  Him Law ​បាន ​រៀប​ការ​យ៉ាង​ស្ងាត់​បំផុត​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នៅ​ប្រទេស​អង់គ្លេស ​ហើយ​ប្តី​ប្រពន្ធ​នេះ អាច​នឹង​មក​រៀប​ការ​នៅ​ទី​ក្រុង ​ហុងកុង​ នៅ​ចុង​ឆ្នាំ ​២០១៦​នេះ។
Tavia Yeung និង Him Law រៀប​ការ​ស្ងាត់​ៗ​នៅ​ប្រទេស​អង់គ្លេស
គូ​ស្វាមី​​ភរិយា​​មួយ​គូ​នេះ  បាន​វិល​ត្រឡប់​ទៅ​កាន់​ទី​ក្រុង​ហុង​កុង  ប្រ​ហែល​ជា​មួយ​សប្តាហ៍​ហើយ ​។ ពួក​គេ​ទាំង​ពីរ​ក៏​មាន​នូវ​គម្រោង​នូវ​ក្នុង​ការ​ ជប់​លៀង​អាពាហ៍​ពិពាហ៍ របស់​ពួក​គេទាំង​ពីរ​ផងដែរ។ ហើយ​ពួក​គេ​បញ្ជាក់​ថា ​មិន​ទាន់​បាន​សម្រេច​នូវ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ​ តែ​គ្រាន់​តែ​ដឹង​ថា ​នៅ​ចុង​ឆ្នាំ​​នេះ។ ​ពួក​គេ​បន្ថែម​ថា៖​«វាជា​ការ​ពិត​ ដែល​ថា​ពួក​យើង​នឹង​រៀប​ចំ​ពិធី​ជប់​លៀង ​សម្រាប់​អាពាហ៍ពិ​ពាហ៍ ដែល​មិន​ទាន់​ប្រាកដ​ថា​ខែ​ណា​នោះ​ទេ ​គ្រាន់​តែ​ដឹង​ថា​ឆ្នាំ​នេះ»។ 
Tavia Yeung និង Him Law រៀប​ការ​ស្ងាត់​ៗ​នៅ​ប្រទេស​អង់គ្លេស
តារា​ស្រី Tavia Yeung ​ ក៏​បាន​បញ្ជាក់​ថា ​នាង​សូម​ច្រាន​ចោល​អំពី​ព​ត៌មាន ​ដែល​ថា ​នាង​រៀប​ការ​ដោយ​ប្រ​ញាប់​ប្រញាល់​ព្រោះ តែ​កំពុង​មាន​ផ្ទៃ​ពោះ​នោះ ​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ៕
​​
​​​​​​​