រួមភេទក្នុងពេលមករដូវមានគ្រោះថ្នាក់ដែរ ឬទេ?

បើយោងតាមអ្នកជំនាញសុខភាពបានបង្ហាញថា ការរួមភេទក្នុងកំឡុងពេលមករដូវ គឺជាវិធីធម្មជាតិដ៏ប្រសើរ និងមានសុវត្ថិភាពសម្រាប់ដៃគូទាំងពីរ។ ទោះជាយ៉ាងណា មានកត្តាមួយចំនួនដែលអ្នកគួរតែយកមកគិតពិចារណា។
 
រួមភេទក្នុងពេលមករដូវមានគ្រោះថ្នាក់ដែរ ឬទេ?
អត្ថប្រយោជន៍នៃការរួមភេទក្នុងពេលមករដូវ
ការរួមភេទក្នុងពេលមករដូវ អាចជួយកាត់បន្ថយជំងឺ premenstrual ឬការរាំងរដូវ។ ស្ត្រីជាច្រើនបាននិយាយថា ការឈានដល់ចំណុចកំពូលអាចបន្ធូរបន្ថយការឈឺចាប់របស់ពួកគេ និងឈានដល់ចំណុចកំពូននៃការកន្ត្រាក់ស្បូន។ ដូចគ្នានេះផងដែរ ការឈានដល់ចំណុចកំពូល បានបញ្ចេញអរម៉ូន endorphins, បំបាត់ការឈឺចាប់បែបធម្មជាតិ និងកាត់បន្ថយអារម្មណ៍ឈឺចាប់, ឈឺក្បាល, ជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាល និងឆាប់ខឹង។ ស្ត្រីជាច្រើនរីករាយនឹងការរួមភេទក្នុងកំឡុងពេលមករដូវ ដោយសារតែការកើនឡើងនៃអារម្មណ៍បញ្ចេញទៅតំបន់អាងត្រគាក និងប្រដាប់ភេទ។
ទោះជាយ៉ាងណាការរួមភេទក្នុងពេលមករដូវអាចកាត់បន្ថយការហូរឈាម តែត្រូវប្រើស្រោមឲ្យបានទៀងទាត់។
ហានិភ័យនៃការរួមភេទក្នុងកំឡុងពេលមករដូវ
ការរួមភេទដែលមានសុវត្ថិភាពគួរតែធ្វើមុនពេលមករដូវ។ អ្នកអាចជួបហានិភ័យនៃការឆ្លងជំងឺកាមរោគ និងឆ្លងមេរោគកម្រិតខ្ពស់ជាងធម្មតា ដោយសារតែស្បូនបើកដើម្បីអនុអនុញ្ញាតឲ្យឈាមឆ្លងកាត់។ 
ម្យ៉ាងវិញទៀត នេះជាឪកាសសម្រាប់បាក់តេរីធ្វើដំណើរចូលកាន់តែជ្រៅទៅក្នុងប្រហោងអាងត្រគាក។ អ្នកក៏ងាយនឹងឆ្លងជំងឺរលាកថ្លើមទៅដៃគូរផងដែរ ក៏ព្រោះតែកម្រិត pH នៅក្នុងទ្វារមាសមានតិច។ ចុងក្រោយ ការរួមភេទក្នុងពេលមករដូវអ្នកនៅតែអាចមានផ្ទៃ (លុះត្រាតែអ្នកលេបថ្នាំគ្រាប់) ដូច្នេះ ដើម្បូសុវត្ថិភាពគូស្នេហ៍គ្រប់រូបគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
ដោយ៖ senghong
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!