ទីបំផុត​ Real Madrid ធ្វើ​ស៊ី ​Barcelona បាន​សម្រេច​ដោយ​គ្រាប់​បាល់​២​ទល់​១កក្រើកកីឡដ្ឋាន Camp Nou ​(វីដេអូ)

ទី​បំផុត​ Real Madrid ​បាន​បញ្ចប់​កំណត់​ត្រា​ឈ្នះ​របស់​ក្រុម​ជើង​ខ្លាំង ​Barcelona ​៣៩​ប្រកួត​ជាប់​គ្នា​ដោយ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​គ្រាប់​បាល់​ប្រផុតប្រផើយ​២​ទល់​១​នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ La liga សប្ដាហ៍​ទី​៣១​កាល​ពី​យប់​មិញ ​ទោះ​នៅ​សល់​កីឡាករ​ត្រឹម​តែ​ដប់​នាក់​។
ទីបំផុត​ Real Madrid ធ្វើ​ស៊ី ​Barcelona បាន​សម្រេច​ដោយ​គ្រាប់​បាល់​២​ទល់​១កក្រើកកីឡដ្ឋាន Camp Nou ​(វីដេអូ)
ចូល​តង់​ទី​មួយ​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ ទោះ​បី​ជា​មាន​ឱកាស​នៅ​មុខ​ទី​ដូច​គ្នា​ក៏​ដោយ​ ធ្វើ​ឲ្យ​លទ្ធផល​ចប់​តង់​ទី​មួយ​ Barcelona​០-០Real Madrid។ ចូល​តង់​ទី​ពីរ​នាទី​៥៦​ខ្សែ​ការពារ​កណ្ដាល​របស់ ​Barca​ កីឡាករ​  Gerard Pique តែត​បាន​សម្រេច​នាំ​មុខ​ក្រុម​ស្ដេច​ស​ ។ ចូល​ដល់​នា​ទី​៦៣​ Karim Benzema លោត​កាប់​បក​មួយ​ជើង​បញ្ចូល​ទី​បាន​សម្រេច​ឲ្យ​ Real Madrid ស្មើ​វិញ​ ប៉ុន្តែ​ Sergio Ramos ត្រូវ​បាន​ដេញ​ចេញ​ពី​ការ​ប្រកួត​ បន្ទាប់​ពី​ទទួល​កាត់​ក្រហម​(កាត​លឿង​ពីរ​ដង)នៅ​នាទី​៨៤​។ មួយ​នាទី​ក្រោយ​មក​ Cristiano Ronaldo បន្ថែម​មួយ​ជើង​ទៀត​បាន​សម្រេច​ធ្វើ​ឲ្យ ​Real Madrid នាំ​មុខ​វិញ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​តែ​ម្ដង។​
​ទី​បំផុត ​Real Madrid ​បាន​សង​សឹក​បាន​សម្រេច​ពី​ព្រោះ​កាល​ជើង​ទី​មួយ​ Barcelona ​បាន​យក​ឈ្នះ​៤​ទល់​០​ម្ដង​ហើយ​កាល​ជើង​ទី​មួយ និង​បញ្ចប់​ការ​ឈ្នះ​៣៩​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​ Barcelona។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Real Madrid មាន​៦៩​ពិន្ទុ​​នៅ​ចាញ់​Barcelona ៧៦​ពិន្ទុ​ឈរ​លេខ​មួយ​ក្នុង​តារាង​​La Liga។
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ទីបំផុត​ Real Madrid ធ្វើ​ស៊ី ​Barcelona បាន​សម្រេច​ដោយ​គ្រាប់​បាល់​២​ទល់​១កក្រើកកីឡដ្ឋាន Camp Nou ​(វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:កីឡា  ព័ត៌មាន
Tags: