គ្រូ Barcelona ថា MSN លេង​មិន​បាន​ល្អ​ ព្រោះ​​ទើប​តែ​មក​ពី​​​​ជួយ​ជម្រើស​ជាតិ

គ្រូ​បង្វឹក​ក្រុម Barcelona លោក Luis Enrique​ បាន​លើ​ឡើង​ក្រោយ​ចាញ់ Real Madrid ២-១ ​យប់​មិញ​ថា លោក​មិនមែន​ចង់​និយាយ​រក​លេស​អ្វី​នោះ​ទេ ប៉ុន្តែ​ការពិត Messi, Suarez និង Neymar ​ទើប​តែ​នឿយហត់​ជួយ​ជម្រើស​​ជាតិ​ពួក​គេ។

 

គ្រូ Barcelona ថា MSN លេង​មិន​បាន​ល្អ​ ព្រោះ​​ទើប​តែ​មក​ពី​​​​ជួយ​ជម្រើស​ជាតិ

 

Gerard Piqu ជា​អ្នក​នាំ​មុខ​មុន​ឲ្យ Barcelona នាទី​៥៦ ប៉ុន្តែ Karim Benzema និង​Cristiano Ronaldo ដាក់​ម្នាក់​មួយ​គ្រាប់​វិញ​ជួយ​ឲ្យ​ Real Madrid អាច​សងសឹក​កាល​ពី​ជើង​ទី​១​និង​បញ្ចប់​ភាព​មិន​ដែល​ចាញ់​៣៩​ប្រកួត​ចុងក្រោយ​​របស់ Barcelona។

 

ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​៣​របស់ Barcelona គឺLionel Messi, Luis Suarez និង Neymar ហាក់​មិន​បង្ហាញ​ទម្រង់​ឲ្យ​គូរ​ចាប់អារម្មណ៍​សោះ ប៉ុន្តែ​លោក Enriqueមិន​ចង់​បន្ទោស​ឲ្យ​កីឡាករ​ទាំង​៣​ទេ ដោយ​ថ្មី​នេះ​ពួក​គេ​ទើប​បញ្ចប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ។

 

គ្រូ Barcelona ថា MSN លេង​មិន​បាន​ល្អ​ ព្រោះ​​ទើប​តែ​មក​ពី​​​​ជួយ​ជម្រើស​ជាតិ

 

គ្រូ Barcelona ថា MSN លេង​មិន​បាន​ល្អ​ ព្រោះ​​ទើប​តែ​មក​ពី​​​​ជួយ​ជម្រើស​ជាតិ

 

គ្រូ​បង្វឹក​វ័យ​៤៥​ឆ្នាំ​បាន​និយាយ​ថា៖​”​ខ្ញុំ​មិន​ចង់​និយាយ​រក​លេង​អី​ទេ ពេល​ដែល​លទ្ធផល​មិន​ល្អ​បែប​នេះ។ ពួក​យើង​មាន​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​​ទើប​ត្រលប់​មក​វិញ​ ក្រោយ​ជួយ​ជាតិ។​ ពួក​យើង​ត្រូវ​តែ​ទទួល​ស្គាល់​​ការ​ចាញ់​នេះ។ ខ្ញុំ​សប្បាយ​ចិត្ត​​អាកប្បកិរិយា​របស់​កីឡាករ​យើង។ ពួក​យើង​គូរ​​ឈ្នះ​ឫ​ស្មើ ប៉ុន្តែ Madrid បាន​គ្រប​ខ្លាំង​ពេល​ចុង​ម៉ោង”៕

 

ចុចអាន៖El Clasico ដ៏​ក្តៅ​គគុក​ Real Madrid ឈ្នះ Barcelona ២-១ ទាំង​វេទនា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ goal