អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

​​អ្នក​បើ​យន្តហោះ​​​ចិន​រូប​រូប​សង្ហា​ម្នាក់​បាន​ទាក់ទាញ​អ្នក​គាំទ្រ​ជាង​៦៤ ០០០​នាក់​លើ​បណ្ដាញ​សង្គម Weibo បន្ទាប់​ពី​រូប​គេ​បាន​ Live លើ​បណ្ដាញ​មួយ​នេះ អំឡុង​ពេល​កំពុង​ហោះហើរ។

 

អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

​យ៉ាងណាក្ដី សកម្មភាព​មួយ​នេះ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​រិះគន់​អំពី​ការ​បំពាន​ច្បាប់​លើ​យន្តហោះ​នៃ​សុវត្ថិភាព​របស់​ភ្ញៀវ។ ការ​ Live បាន​ធ្វើ​ឲ្យ​កក្រើក​​កាល​ពី​​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​ ៣១ ខែ មីនា ធ្វើ​ឲ្យ​លេង​អ៊ីនធឺណិត​ និង​មន្ត្រី​ពាក់ព័ន្ធ​ខឹង​យ៉ាង​ខ្លាំង។

 

បើ​តាម ​​Shanghai Daily ​ឲ្យ​ដឹង​ថា ​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ​ថា​៖”ហេតុ​អ្វី​អ្នក​ដំណើរ​ទាំង​អស់​តម្រូវ​ឲ្យ​បិទ​ទូរស័ព្ទ​​ពេល​ឡើង​យន្តហោះ? ប៉ុន្តែ​​អ្នក​បើ​យន្តហោះ​បែរ​ជា​​បំពាន​លើ​ច្បាប់​ទៅវិញ។ ក្រោយ​មាន​ហេតុ​នេះ​កើតឡើង ខាង​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា បុរស​ដែល​ជា​អ្នក​បើក​យន្តហោះ​នោះ​ត្រូវ​បាន​ព្យួរ​ការងារ​សិន​ហើយ ព្រោះ​ទង្វើ​របស់​គេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​​​អ្នកដំណើរ ហើយ​គេ​នឹង​ត្រូវ​ប្រឈម​មុខ​​នឹង​ការ​ដាក់ទោស​​ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ។

 

អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

ទន្ទឹម​នឹង​នេះ​ដែរ ចាប់​តាំង​ពី​រឿង​នេះ​បែក​ចេញ អ្នក​បើ​យន្តហោះ​សង្ហា​នេះ​បាន​កើន​អ្នក​គាំទ្រ​​៦ ០០០​នាក់​លើ​គណនី Weibo ប៉ុន្តែ​រូប​នឹង​វីដេអួ​របស់​គេ​ទាំង​ត្រូវ​បាន​លុប​ចេញ​អស់​ហើយ៕

 

ចុចអាន៖មហាសេដ្ឋី​​​​​ស្រី​​​មាន​បំផុត​​ទាំង​១០រូប​​លើ​លោក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  shanghaiist