បង្កើត​​បារ​កូដ​ខ្លួន​ឯងយក​​បិទ​លើ​ទំនិញ​នៅ​ហាង​ ដើម្បី​​ក្លែង​តម្លៃ​​ទំនិញ​​ឲ្យ​ថោក លទ្ធផល​ដេក​គុក

​​លោក​ Zhang Bobo ម្ចាស់​ហាង​លក់​ទំនិញ​មួយ​កន្លែង​នៅ​​ប្រទេស​សិង្ហបុរី​ ​បាន​បែក​គំនិត​​ព្រីន​នូវ​លេខ​បារកូដ​​ដោយ​ខ្លួន​ឯង​ ​ដើម្បី​ក្លែង​តម្លៃ​​ទំនិញ​​ឲ្យ​ថោក។

 

បង្កើត​​បារ​កូដ​ខ្លួន​ឯងយក​​បិទ​លើ​ទំនិញ​នៅ​ហាង​ ដើម្បី​​ក្លែង​តម្លៃ​​ទំនិញ​​ឲ្យ​ថោក លទ្ធផល​ដេក​គុក

 

ដំបូង​ឡើយ​លោក​​​ ​Zhang ​ព្រីន​បារកូដ​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ព្រីន​នៅ​ហាង​របស់​គាត់​ ហើយ​កំណត់​តម្លៃ​ទំនិញ​​ឲ្យ​ទាប​ជាង​តម្លៃ​ពិត​ប្រាកដ ក្រោយ​មក​​ក៏​យក​លេខ​បារកូដ​​ទៅ​បិទ​លើ​ផលិតផល​ដែល​ខ្លួន​ចង់​ទិញ​មុន​នឹង​ឆ្លង​កាត់​កន្លែង​ស្កេន​គិត​លុយ។​​​

 

ដោយ​សារ​តែ​ទង្វើ​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​បុរស​​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​ឃាំង​រយៈ​ពេល​៦​ខែ។ អំឡុង​ពេល​កាត់​ទោស​ក៏​មាន​បទ​ល្មើស​​ស្រដៀង​គ្នា​ចំនួន​៧​​ និង​ការ​ប៉ុន​ប៉ង​បោក​ប្រាស់​ចំនួន​ពីរ​លើក​ផ្សេង​ទៀត ​ត្រូវ​បាន​គេ​លើក​យក​មក​វិនិច្ឆ័យ​ផង​ដែរ។ បើ​គិត​នៅ​​ចន្លោះ​ខែ​កញ្ញា​និង​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ​បុរស​រូប​នេះ​បាន​បោក​បន្លំ​បាន​​​​ចំនួន​ ៤២៨២​ដុល្លារ​ ហើយ​ថ្មី​នេះ​គឺ​បោក​បន្លំ​បាន​ចំនួន​ ២៣៥៤​ដុល្លារ។

 

​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា​កន្លង​មក​បុរស​សញ្ជាតិ​សិង្ហបុរី​រូប​នេះ​ធ្លាប់​ត្រូវ​គេ​ចាប់​បាន​នៅ​ផ្សារ​ទំនើប​ Cold Storage ​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ​ ​ដោយ​ពេល​នោះ​រូប​គេ​ព្យាយាម​បង់​ប្រាក់​​តែ​៦​ដុល្លារ​ លើ​ទំនិញ​ដែល​មាន​តម្លៃ​ដល់​ទៅ​៤៩៣​ដុល្លារ៕​

 

ចុច​អាន៖ អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ singaporeseen​​​​