​វិធី​ធ្វើ​៖ តុម​យ៉ាំ​លៀស​សមុទ្រ​

6 Videos


​គ្រឿងផ្សំ​
-​លៀស​សមុទ្រ ៥០០ ក្រាម​

​វិធី​ធ្វើ​៖ តុម​យ៉ាំ​លៀស​សមុទ្រ​

-​ទឹក​ស៊ុប​រសជាតិ​សាច់ជ្រូក ៣ ចានចង្កឹះ​
-​គល់​ស្លឹកគ្រៃ​ហាន់​បញ្ឆិត ២ ដើម​
-​ខ្ទឹមក្រហម​បុក ៣ មើម​
-​អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
-​ម្ទេសខ្មាំង​បុក ៩ គ្រាប់​
-​ទឹកក្រូច​ឆ្មារ ២ ស្លាបព្រា​បាយ​
-​ស្លឹក​ជីរនាងវង កន្លះ​ចាន​

​វិធី​ធ្វើ​
-​យក​លៀស​សមុទ្រ​ទៅ​ត្រាំ​ទឹក​មួយសន្ទុះ​ឱ្យ​វា​ខ្ជាក់​ដី​ចេញរួច​ស្រង់​ដាក់​កញ្ច្រែង ។​
-​ពេល​ទឹក​ស៊ុប​ពុះ​បង់​ចំណិត​គល់​ស្លឹកគ្រៃ​និង​ខ្ទឹមក្រហម​រម្ងាស់​មួយសន្ទុះ​សឹម​បង់​លៀសសមុទ្រ​ទុក​រហូត​ហាមាត់ ។​
-​បន្ថែម​រសជាតិ​ដោយ​អំបិល ម្ទេស និង ទឹកក្រូច​ឆ្មារ ហើយ​ដួស​ដាក់​ចាន​ព្រមទាំង​រោយ​ស្លឹក​ជីរនាងវង​ទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕