ឃាត់​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ក្រោយ​ពេល​គេចខ្លួន​ជិត​១០​ឆ្នាំ

ឃាត់​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ក្រោយ​ពេល​គេចខ្លួន​ជិត​១០​ឆ្នាំ



បាត់ដំបង ​៖ ​ជនសង្ស័យ​ម្នាក់​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ​នា​ពេល​កន្លងមក​ ត្រូវ​បាន​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​តាម​ឃាត់ខ្លួន​ បន្ទាប់ពី​មុខសញ្ញា​រូប​នេះ​បាន​គេច​ខ្លួន​អស់​រយៈពេល​ជិត​១០​ឆ្នាំ រួចមក។

ការអនុវត្ត​ដីកា​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​​ព្រឹក នៅ​ចំណុច​ភូមិ ពោធិ៍​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ និង​អនុវត្ត​ដីកា ដោយ​លោក អនុសេនីយ៍ឯក កង សុ​ផា​ណ្ណា ប្រធាន​ផ្នែក​អនុវត្ត​ដីកា ព្រមទាំង​បាន​សហការ​ជាមួយ​នឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដោយ​បាន​អនុវត្ត​ដីកា​ចាប់ខ្លួន​លេខ ១៤ ដខ របស់​ចៅក្រម​ស៊ើប​អង្កេត ប៉ិច ឈឿត​ ដោយ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឌិ​ត ភិន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ដែល មាន​ស្រុក​កំណើត​ ភូមិ​អណ្តូង​ចេញ ឃុំ​សាមគ្គី ទី​រួម​ខេត្ត​បាត់ដំបង ហើយ​បច្ចុប្បន្ន​ គេ​កំពុង​សំងំ​លាក់ខ្លួន​នៅផ្ទះ​ស្រី​របស់​​គេ​ក្នុងភូមិ ពោធិ៍​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ត្រូវ​ចោទ​ពី​បទ ប្លន់​ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​អណ្តូង​ចេញ ឃុំ​អូរ​ចារ ស្រុក​បាត់ដំបង ខេត្ត បាត់ដំបង កាលពី​អំឡុង ខែ​មិថុនា ២០០៦។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដីកា​គឺ​ផ្នែក​បាន​ទទួល​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​គ្រាន់តែ​មិនដឹងថា​មុខសញ្ញា​នេះ​ទៅសំងំ​លាក់ខ្លួន​នៅទីណា ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ។ លុះ​ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម កម្លាំង​បាន​ចេញ​ប្រតិបត្តិការ​ព្រមទាំង​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​រូប​នេះ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
ឃាត់​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ក្រោយ​ពេល​គេចខ្លួន​ជិត​១០​ឆ្នាំ