ក្រុម​យុវជន​ និង​កម្មករ​សហជីព​ស្រុក​លើកដែក ​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​ការ​គាំទ្រ​ច្បាប់​សហជីព​

ក្រុម​យុវជន​ និង​កម្មករ​សហជីព​ស្រុក​លើកដែក ​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​ការ​គាំទ្រ​ច្បាប់​សហជីព​



កណ្ដាល​ ៖ ​កាលពី​ថ្ងៃ​ទី​០៣ ខែ​​មេសា ឆ្នាំ​​២០១៦​ វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ​ក្រុម​យុវជន​ និង​កម្មករ​សហជីព​ស្រុក​លើកដែក​ប្រមាណ​១៥៨​នាក់ ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពីមុខ​រោងចក្រ​កាត់ដេរ​ និង​ចាក់​សំលៀក​បំពាក់​វិន​សេដ​ហ្គា​មេន​ និង​វូ​លែ​ន​ណៃ​ធី​ង​ហ្វាក​ធើ​រី ​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​តូច ​ឃុំ​ព្រែក​ដាច់​ ស្រុក​លើកដែក ​ខេត្ត​កណ្ដាល​ ដោយ​មាន​កាន់​បដា ​និង​ញត្តិ​គាំទ្រ​ច្បាប់​ស្តីពី​សហជីព​ និង​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ជាតិ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់។

លោក​សៀម​នា​ តំណាង​កម្មករ​បាន​មាន​ប្រសាសន៍​ថា ​ខ្ញុំ​តំណាង​ឲ្យ​យុវជន ​និង​កម្មករ​សហជីព​ស្រុក​លើកដែក, ​ពួក​យើងខ្ញុំ​មក​ជួប​ជុំ​គ្នា​ នៅ​ពេល​នេះ​ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ពេញចិត្ត​ និង​គាំទ្រ​យ៉ាង​ខ្លាំង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ជូន​រដ្ឋសភា​ដើម្បី​ពិនិត្យ​ និង​អនុម័ត​នា​ថ្ងៃ​ទី​០៤ ខែ​​មេសា​ ឆ្នាំ​២០១៦​ខាងមុខនេះ។ យើងខ្ញុំ​យល់​ឃើញ​ថា​ច្បាប់​ស្តីពី​សហជីព​ពិតជា​បាន​ការពារ​សិទ្ធិ ​និង​ផលប្រយោជន៍​របស់​កម្មករ សហជីព និយោជិត​ និង​និយោជក ​និង​ធានា​ស្ថិរភាព​ការងារ​ដល់​យើងខ្ញុំ​ទាំង​អស់​គ្នា។ ច្បាប់​នេះ​ត្រូវ​បាន​ដំណើរការ​រយៈពេល​ជាង​៧​​ឆ្នាំ​កន្លង​មក​ហើយ ​និង​បាន​ឆ្លងកាត់​វេទិកា​​ពិគ្រោះ​យោបល់​ជាច្រើនលើក​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ សហជីព​កម្មករ​ និង​សហគមន៍​និយោជក​ដែល​សម​ល្មម​អាច​ទទួល​យកបាន​ទាំងអស់គ្នា។ ដូច្នេះ​យើងខ្ញុំ​ស្នើសុំ​ដល់​រដ្ឋសភា​ជាតិ​មេត្តា​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​យើងខ្ញុំ៕

ក្រុម​យុវជន​ និង​កម្មករ​សហជីព​ស្រុក​លើកដែក ​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​ការ​គាំទ្រ​ច្បាប់​សហជីព​