ជិះ​ម៉ូតូ​ពេល​យប់​ត្រូវ​រថយន្ត​បុក​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៤

ជិះ​ម៉ូតូ​ពេល​យប់​ត្រូវ​រថយន្ត​បុក​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៤



កំពង់ស្ពឺ ​៖​ បុរស​ម្នាក់​ ត្រូវ​បាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៤ ​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦ ​ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤​ គីឡូម៉ែត្រ​លេខ ៣៤-៣៥​ ត្រង់​ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ​រថយន្ត​បង្ក​​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.1948 អ្នកបើកបរ មិន​ស្គាល់​ឈ្មោះ​ និង​ទីលំនៅ បាន​ចុះ​រត់​គេច​ខ្លួន​បាត់ ធ្វើដំណើរ​មកពី​កើត​ទៅ​លិច មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ ០១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1B.4210 អ្នកបើកបរ មិន​ស្គាល់ ឈ្មោះ​និង​ទីលំនៅ ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​​​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់ នៅ​កន្លែង​កើតហេតុ។

ប្រភព​បន្ត​ថា ចំពោះ​សាក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ចំពោះ​វត្ថុ​តាង​រក្សាទុក​ទាំង​ពីរ​គ្រឿង រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវ​ច្បាប់​៕​

ជិះ​ម៉ូតូ​ពេល​យប់​ត្រូវ​រថយន្ត​បុក​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៤