គណបក្ស​ ប្រជាជន​ឃុំ​ត្នោត​បញ្ចូល​បេក្ខភាព​ថ្មី

គណបក្ស​ ប្រជាជន​ឃុំ​ត្នោត​បញ្ចូល​បេក្ខភាព​ថ្មី



ព្រៃវែង ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែ​មេសា ឆ្នាំ​២០១៦​ គណបក្ស​ប្រជាជន​ឃុំ​ត្នោត​ បានធ្វើ​ពិធី​សំណេះសំណាល​ជាមួយនឹង​សមាជិក​ថ្មី​ចំនួន ១៦១​នាក់ ​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​ផ្សេងៗ​ហើយ​ចូល​មក​រួមរស់​ជាមួយ​​​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្នោត​វិញ។

ពិធី​សំណេះសំណាល​នេះ​ ក្រោម​អធិបតីភាព​លោក​ឡុង ស្រេង​ ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត។ ក្នុង​ឱកាស​នេះ​លោក ឡុង ស្រេង​បាន ជម្រាប​ជូន​សមាជិក​ថ្មី​នូវ​គោលការណ៍​របស់​គណបក្ស​ប្រជាជន ​និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឥត​ឈប់ឈរ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាមួយគ្នានេះ​លោក ឡុង​ស្រេង បាន​នែ​នាំ​ឲ្យ​សមាជិក​ថ្មី​នាំ​កូន​ និង​យុវជន​ក្នុង​ឃុំ​ទាំងមូល​ដើម្បី​ចុះឈ្មោះ​ចូលរៀន​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ ​និង​កុំព្យូទ័រ​ឃុំ​ត្នោត​ ដែល​គណបក្ស​ប្រជាជន​ឃុំ​ត្នោត​កំពុង​កសាង​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្តម នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលបន្ទុក​ការងារ​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែម​សម្រាប់​អនាគត​របស់​ពួកគេ។ ក្នុងនោះ​ផងដែរ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន​មកវិញ​តែ​សេចក្ដី​ស្មោះត្រង់​ប៉ុណ្ណោះ៕

គណបក្ស​ ប្រជាជន​ឃុំ​ត្នោត​បញ្ចូល​បេក្ខភាព​ថ្មី