នាយ​ឧត្ដមសេនីយ៍​នេ​ត សាវឿន ​​​អញ្ជើញ​​​សំណេះសំណាល ​កងកម្លាំង​ជួរមុខ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤

ឧត្តរមានជ័យ​ ៖ ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ ​​គណៈប្រតិភូ ដឹកនាំ​ដោយ​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​មក សំណេះសំណាល សួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​មក​ចែក​ជូន​ដល់​កងកម្លាំង​ជួរមុខ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​ និង​និវត្តន៍​ជន​ជនពិការ គ្រួសារ​ពលី។

អំណោយ​ចែក​ជូន​អង្គភាព​វរៈ​៧០២​ រួម​មាន​: ​ស្រា​បៀរ​៩០​កេស​-​​ទឹកក្រូច​៤០​កេស​-​មី ១០​កេស​ធំ ​-​​ត្រីខ ៥​កេស​ធំ​-​ សាប៊ូ ១០​កេស ​-​ថវិកា​សម្រាប់​កងកម្លាំង​(​ក្របខ័ណ្ឌ ១៤៨​នាក់​)​ក្នុង​ម្នាក់ៗ​ទទួលបាន​៥០.០០០​រៀល​ទៀត​ផង។

ក្នុង​នោះ លោក​វរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ដឹកនាំ​កម្លាំង​ ទៅ​ចូលរួម​ទទួល​ប្រតិភូ​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​សាកសួរ​សុខទុក្ខ​កងកម្លាំង​ខាងលើ បាន​ទទួល​ស្រា​បៀរ​៩០​កេស​-​ទឹកក្រូច​៤០​កេស​-​ត្រីខ​៥​កេស​-​មី​១០​កេស​-​សាប៊ូ​១០​កេស ​និង​ថវិកា​១៦១​នាក់ ​ក្នុង​នោះ ១​នាក់​៥០០០០​រៀល៕