តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )

6 Videos


​ករុណា ពេជ្រ បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​ដំបូង នៅក្នុង​ឆ្នាំ ២០០៥ ក្នុង​ផលិតកម្ម EV Band ដោយមាន​លោក អ៊ា វ​ឌ្ឍ​នា ជា​ម្ចាស់​ផលិតកម្ម និង មាន​តារា រួម​ជំនាន់ ដូចជា មាស សុខ​សោភា​, ឱក សុគន្ធ​កញ្ញា , លោក បូ វិចិត្រ និង លោក សែម វិសាល ។​ ​នៅក្នុង​ឆ្នាំ​២០០៨ ករុណា ពេជ្រ បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម ក្លា​ស៊ី​ក ដែលមាន​លោក ហួរ សុផល ជា​ម្ចាស់​ផលិតកម្ម រួមជាមួយ​តារាចម្រៀង​ជាច្រើនរូប​ទៀត ។

តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )

តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )

នៅ​ឆ្នាំ ២០១០ លោក​បាន​ផ្លាស់ប្តូរ​ទ្រនុំ​មក​ជ្រកកោន​ក្នុង​ផលិតកម្ម​ថោ​ន ដែល​ប្រមូលផ្តុំ​ទៅដោយ តារាចម្រៀង​ល្បីៗ​រហូតមកដល់​សព្វថ្ងៃ​នេះ ។​ ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​ករុណា ពេជ្រ កាន់តែ​មានការ​រីកចម្រើន និង មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​យ៉ាងខ្លាំង លោក​មាន​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់ ក្រៅពីនេះ លោក​ក៏​មានការ​មមាញឹក​ខ្លាំង​ជាមួយ​ការ​ចេញទៅ​ច្រៀង​នៅតាម​បណ្តា​ខេត្ត និង ការទទួល​រៀបចំ​តុបតែង​ក្នុង​កម្មវិធី​ផ្សេងៗ ។​ ​បច្ចុប្បន្ននេះ ករុណា ពេជ្រ រស់នៅក្នុង​ជីវភាព​ដ៏​ហ៊ឺហា រស់នៅក្នុង​ផ្ទះ​វីឡា​ទោល ដែលមាន​តម្លៃ រាប់សិប​ម៉ឺន​ដុល្លារ មាន​រថយន្ត​ទំនើបៗ​ជិះ តែ​គេ​ពុំដែល​ឃើញ​តារា​រូបនេះ បង្ហាញមុខ​គូស្នេហ៍​ឡើយ ។​

តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ករុណា ពេជ្រ មាន​បទ​ចម្រៀង​ចំនួន​បី​បទ ដោយ​បទ​ចម្រៀង​ទី ១ មាន​ចំណងជើង​ថា​« រាក​នោម​ដាក់​ខោ​»,​បទ​ចម្រៀង​ទី ២« ផឹកស៊ី​ហាម​មាន​ស្រី​» និង បទ​ចម្រៀង​ទី ៣ មាន​ចំណងជើង​ថា​« ទីង​នឹងៗ​»​។​ ​សូម​ទស្សនា និង ស្តាប់​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​របស់លោក ករុណា ពេជ្រ ច្រៀង​នៅក្នុង​កម្មវិធី​«​តន្ត្រី​ខា​រ៉ា​បាវ​»​របស់​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី ២៦ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ ទាំងអស់គ្នា ៖ ដោយ ហា នាង​

តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )តើ​ករុណា ពេជ្រ មាន​បទ​ចម្រៀង​ប៉ុន្មាន សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​?( មាន​វីដេអូ )


​ ​