ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?

6 Videos


​កំពូល​តារា​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ធំ រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា នៅតែ​ជាតា​រា​ស្រី​ដែល​ខ្លាំង​ស្ទើរ​គ្មាន​​គូប្រកួត ទាំង​សន្ទុះ​នៃ​ការគាំទ្រ ក៏ដូចជា​តម្លៃ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេងៗ​គឺ​តារា​ស្រី​រូបនេះ​វ៉ា​ដាច់​គេ​តែម្ដង ។ គ្រប់​កម្ម វិធី​ដែល​តារា​ស្រី​ល្បីឈ្មោះ​ម្នាក់នេះ​ចូលរួម​គឺ​តែងតែមាន​ការស្វាគមន៍​យ៉ាងច្រើន​កុះករ​ពី​អ្នកគាំទ្រ​នៅ​ខាងក្រោយ​ឆាក​ដើម្បី​បាន​ឱកាស​ក្នុងការ​ថតរូប​ក៏ដូចជា​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​នាង តែ​កន្លងមក ឱក សុគន្ធ​កញ្ញា មិន​ងាយ​នឹង​លែងខ្លួន​ផ្ដល់​ភាពស្និទ្ធស្នាល​ទៅកាន់​អ្នកគាំទ្រ​ណាស់ ពោលគឺ​គ្រាន់តែ​ចុះ​ពី​ឆាក​ភ្លាម​គឺ​ឡើង​ឡាន​​បាត់​តែម្ដង ធ្វើឱ្យ​អ្នកគាំទ្រ​ខ្លះ​សម្តែង​មតិ​ថា ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ទេ ។​

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?

​ជាក់ស្ដែង​នៅក្នុង​ការប្រគំ​តន្ត្រី​របស់​ស្រា​បៀរ Tiger នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកគាំទ្រ​គ្រាន់តែ​ឃើញ​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ចុះ​ពីលើ​ឆាក​ភ្លាម ម្នាក់ៗ​នាំគ្នា​រត់​ទៅសុំ​ថត​ជាមួយ ប្រកបដោយ​អារម្មណ៍​រំភើប​ញាប់​ញ័រ និង សំឡេង​ហ៊ោកញ្ជ្រៀវ តែ​ដោយឡែក​តារាចម្រៀង ឱក សុគន្ធ​កញ្ញា មិនបាន​ទុក​ឱកាស​គ្រប់គ្រាន់​ឱ្យ​អ្នកគាំទ្រ​បាន​ថតរូប​ជាមួយ​នោះឡើយ គឺ​នាង​បាន​ដើរ​យ៉ាង​ប្រញាប់​ប្រជ្រៀត​អ្នក គាំទ្រ​ចូលទៅក្នុង​ឡាន​បាត់​តែម្ដង ។ ការ​គេចវេះ​ពី​អ្នកគាំទ្រ​ទាំង​ពួកគេ​ខំ​ឈរ​រង់ចាំ​នៅក្រោយ​ឆាក​ទាំងយប់​រាប់ ម៉ោង​នេះ ត្រូវបាន​អ្នកគាំទ្រ​រអ៊ូ​ថា ឱក សុគន្ធ​កញ្ញា ពិតជា​មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ទេ ដែល​កន្លងមក ពេជ្រ សោភា គ្រាន់​បើកទ្វារ​ឡាន​ភ្លាម​គឺ​ស្វាគមន៍​អ្នកគាំទ្រ​ទៅ​ថតរូប​ជាមួយ​ភ្លែត ។​

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?

​ទោះបីជា​យ៉ាងណា កន្លងមក ឱក សុគន្ធ​កញ្ញា ក៏​មិនមែនជា​តារា​កំណាញ់​ខ្លួន​នោះឡើយ​ដើមហេតុ​ដែល​នាង​គេច​​វេះ​ពី​អ្នកគាំទ្រ​ខ្លះ​ដូចនេះ ព្រោះតែ​កន្លងមក​មាន​អ្នក​រោម​នាង​ច្រើនពេក​រហូតដល់​ចង់​ខ្យល់គ​ក៏មានដែរ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នាង​ត្រូវ​ជៀសៗ​ខ្លះ​ហើយ ៕ ភូមិន្ទ​

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​ស្និទ្ធស្នាល​ដូច ពេជ្រ សោភា ?