កែវ នីសា ទៅ​បន្ធូរ​អារម្មណ៍​តានតឹង នៅក្រៅ​ប្រទេស​

6 Videos


​ស្រី​ស្អាត កែវ នីសា បានធ្វើ​ដំណើរ​ទៅលេង​នៅ​ហុងកុង​ស្ងាត់ៗ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ស្នេហា​របស់​នាង​កំពុង​ជួប​បញ្ហា ។ ការចាកចេញ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់ កែវ នីសា លើក​នេះគឺ​ដើម្បីលម្ហែកាយ​និង ​រំងាប់​អារម្មណ៍ ។​

កែវ នីសា ទៅ​បន្ធូរ​អារម្មណ៍​តានតឹង នៅក្រៅ​ប្រទេស​

កែវ នីសា ទៅ​បន្ធូរ​អារម្មណ៍​តានតឹង នៅក្រៅ​ប្រទេស​

​ស្រី​ស្អាត កែវ នីសា បច្ចុប្បន្ន​ជា​ពិធី​ការិនី​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV ទូរទស្សន៍ CTN ក្នុង​កម្មវិធី​មួយចំនួន ។ ជាច្រើន​ឆ្នាំ​នៅក្នុង​សិល្បៈ​នាង​នៅតែ​អាច​ថែរក្សា​សម្រស់​ឲ្យ​នៅ​ស្រស់ស្អាត​មិន​ចាញ់​ក្មេងៗ​ស្រករ​ក្រោយ​ឡើយ ។

​កែវ នីសា តែងតែ​ព្យាយាម​លាក់បាំង​ពី​ជីវិត​ឯកជន​របស់ខ្លួនទោះបីជា​ជួប​ជាមួយ​នាង​ផ្ទាល់​នាង​តែងតែ​សុំ​មិន​និយាយ​ឬ​ឆ្លើយតប​អ្វី​ទាំងអស់ បើទោះបី​ជាមាន​គេ​ដឹងថា​នាង​កំពុង​សាង​ស្នេហ៍​ជាមួយ​អ្នកមាន​រូប​សង្ហា​ម្នាក់​ក្តី ។

កែវ នីសា ទៅ​បន្ធូរ​អារម្មណ៍​តានតឹង នៅក្រៅ​ប្រទេស​

​ចុងក្រោយ​នេះ​មាន​ព័ត៌មាន​ជាច្រើន​បាន​និយាយថា កែវ នីសា កំពុងមាន​បញ្ហា​ជាមួយ​គូស្នេហ៍​រហូត​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​ហើយ​បាន​ចេញទៅ​កំសាន្ត​នៅក្រៅ​ប្រទេស​ដើម្បី​រំសាយ​អារម្មណ៍ ។

​ជាក់ស្តែង​កាលពី​ចុងខែ​មីនាកន្លងមក កែវ នីសា បាន​ឡើង​យន្តហោះ​ចេញទៅ​កម្សាន្ត​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​ពុំមាន​នរណា​បានដឹងថា កែវ នីសា ទៅជា​មួយ​នរណា​នោះទេ ។ កែវ នីសា បានបង្ហាញ​នូវ​អារម្មណ៍​រីករាយ​ជាមួយនិង​គារ​ដើរ​កម្សាន្ត​ព្រមទាំង​ទិញ​សម្ភារៈ​ម៉ាក​ល្បីៗ​មួយចំនួន​នាង​ថែមទាំង​និយាយថា​នាង​ចូលចិត្ត Shopping ។

​កែវ នីសា តែងតែ​ចេញទៅ​ក្រៅប្រទេស​ញឹកញាប់​បំផុត ជាពិសេស​គឺ​ទៅ​ប្រទេស​ថៃ ៕ អា​លី​ណា​