ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​

6 Videos


​ប្រភពព័ត៌មាន East Star news បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​កំពូល​តារា​សម្តែង​ចិន​នាង ហ្វា​ន់​ ​ពីង​ពីង និង តារា​សម្តែង​ហុងកុង​ជាច្រើនរូប​ទៀត​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ហាង​លក់​ផលិតផល​សម្ភារៈ កីឡា​មួយ​នៅ​ហុងកុង ។ នាង ហ្វា​ន់ ពីង​ពីង ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​កីឡា​នោះបាន​បង្ហើប​ឲ្យ​ដឹងថា នាង​ជា​អ្ន ក​ចូលចិត្ត​ដើរ​ទិញ​ទំនិញ​ផ្សេងៗ​នៅតាម​ហាង និង ផ្សារ​ទំនើបៗ ។​

ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​

ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​

​ពេល​អ្នកកាសែត​សួរថា មក​ហុងកុង​លើក​នេះ​តើ​នាង​ត្រូវ​ទិញ​កាដូ​អ្វី​ជូន​មិត្ត​ប្រុស ? នាង​បាន​ឆ្លើយថា ពី​ពេលមុនៗ​មក​ធ្លាប់​ទិញ​ច្រើនណាស់​មកហើយ ដូច្នេះ លើក​នេះ​គិតថា មិនបាន​ទិញ​អ្វី​ទេ ។ មាន​សំនួរ​មួយទៀត​សួរថា តើ​ត្រូវ​ទិញ​ខោ​ក្នុង​ផ្ញើ​មិត្ត​ប្រុស​ដែរ​ទេ ? ហ្វា​ន់ ពីង​ពីង មិនបាន​ឆ្លើយ​សំនួរ​នេះ​ទេ តែ​មុខ​ឡើង​ក្រហម និង ដើរ ទៅ​ពួន​នៅ​ពី​ខាងក្រោយ​ស្លាក​សញ្ញា​ផលិតផល ។ អ្នកកាសែត​ដេញតាម​សួរ​ទៀតថា តើ​នាង​ខ្មាស់អៀន​មែន​ទេ​? នាង​ឆ្លើយថា «​ចាស​» ។

ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​

​ចំណែក​មិត្ត​ប្រុស​របស់​នាង គឺ​លោក លី ឆឹ​ន វិញ គឺ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ក៏បាន​ទៅ​ចូលរួម​ក្នុង​ពិធី ចែក​រង្វាន់​មួយ​នៅ​ទីក្រុង​ម់៉ា កាវ ផងដែរ ហើយ​ពេល​សួរ​នាង ហ្វា​ន់ ពីង​ពីង ថា បន្តិចទៀត​តើ​នាង​ណាត់ជួប​មិត្ត ប្រុស​ដែរឬទេ​? នាង​ឆ្លើយថា មិនទាន់​ច្បាស់​ទេ ។​ ​បើ​និយាយ​ពី​រឿង​ការងារ​សិល្បៈ​វិញ ហ្វា​ន់ ពី​ពីង បាន​បង្ហើប​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ ទើបតែ​ថត បញ្ចប់រឿង «​ខ្ញុំ​មិនមែន​ហ្វា​ន់​ជី​ង​លាន​» ហើយ​បន្ទាប់មក​ជាប់រវល់រ​ហូត ។ សូមបញ្ជាក់​ផងដែរ​ថា មុននេះ មាន​ព័​ត៌​ថា នាង ហ្វា​ន់ ពីង​ពីង និង​លោក លី ឆឹ​ន នឹង​រៀបការ​ក្នុងពេល​ឆាប់ៗ ហើយ​ទាក់ទង​នឹង​រឿងនេះ​នាង និយាយថា កំពុងតែ​មមាញឹក​ការងារ ៕ គ ឡេង​ ​

ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​

ហ្វា​ន់ ពីង​ពីង អៀន​មុខ​ឡើង​ក្រហម ​ដោយសារតែ​…​