បើ​នៅ​តែ​បែប​នេះ​ តើ​អ្នក​​ណា​ហ៊ាន​ មក​លេង​ស្រុក​ខ្មែរ​​ទៀត?

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​ប្រុស​ស្រី​២​នាក់​ បាន​ស្រែក​ទ្រហោយំ​ ខណៈ​ពេល​ចុះ​ពី​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ​ នៅ​ចំណតរថយន្ត​ក្រុង​ ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៦ ដោយសារ​តែ​ពួក​គាត់​ត្រូវ​ចោរលួច​ទូរស័ព្ទ​ម៉ាក iPhone 6 iPhone 6 របស់​ពួក​គាត់​បាត់ ។ 

ជន​រង​គ្រោះជា​ភ្ញៀវ​ទេសចរ​ទាំង​២​នាក់​ មិន​បាន​ប្រាប់​ឈ្មោះ​ទេ តែ​ពួក​គាត់​និយាយ​ថា ពួក​គាត់​បាន​ធ្វើ​ដំណើរ​ ពី​ភ្នំពេញ​មក​​ប៉ោយ​ប៉ែ​ត ខណៈ​​ពេល​ដល់​ចំណត​ចុះ​លើ​រថយន្ត​ទើប​ដឹង​ថា​​ត្រូវ​ចោរលួច​ទូរស័ព្ទ​របស់​ពួក​គាត់​បាត់​ទៅ​ហើយ ។ 

ភ្លាម​ៗ​នោះ ពួក​គាត់​ទាំង​២​នាក់​មិន​បាន​ ប្តឹង​សមត្ថកិច្ច​កម្ពុជា​នោះ​ទេ ដោយ​បន្តដំណើរ​ដោយ​ថ្មើរជើង​បណ្ដើរ​ ស្រែក​ទ្រហោ​យំ​បណ្ដើរ​ទាំង​ក្តី​សោក​ស្តាយ​ ក្នុង​នោះ​ដែរ​គេ​ឃើញ​នគរបាល​ទេសចរ ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ ចេញ​មក​អន្តរាគមន៍​សួរនាំ​ភ្ញៀវ​ទេសចរ​រង​គ្រោះ​ ទាំង​២​នាក់​ផង​ដែរ ។ 

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ គ្រា​ដែល​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​ យក​រូបភាព និង​ធ្វើការ​សាកសួរ​ជន​រង​គ្រោះ បែរជា​តំណាង​ក្រុមហ៊ុន​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ​ចេញ​មក ហើយ​យក​ទូរស័ព្ទ​ដៃ​ ថតរូប​អ្នកកាសែត​វិញ​ដែរ ។

គេ​មិនដឹង​ថា តើ​តំណាង​ក្រុមហ៊ុន​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ​ ថតរូប​អ្នកកាសែត​វិញ​នោះ​ក្នុង​បំណង​អ្វី​នោះ​ទេ តែ​បើ​តាម​មតិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ ដែល​ហាន​ឃើញ​ហេតុ​ការណ៍​នេះ​ បាន​និយាយ​ថា ​ប្រហែលជា​ថត​ក្នុង​គោលបំណង​ មិនល្អ​ហើយ​មើលទៅ ព្រោះ​ធ្លាប់តែ​អ្នកកាសែត​ថតរូប​ភាព​ យក​ទៅ​ចុះ​ផ្សាយ តើ​តំណាង​ក្រុមហ៊ុន​រថយន្តក្រុង​នោះ​ថត​យក​ទៅ​ចុះ​ផ្សាយ​អ្វី​ដែរ ចឹ​ង​មាន​តែ​ មាន​បំណង​អាក្រក់​ហើយ​មើលទៅ ! Sic !

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត