ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៧នាក់ ក្រឡាប់រថយន្តដោយខ្លួនឯង នៅភ្នំកូនសេក

រតនគិរី៖ ម្នាក់បានស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ឯ ៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ខណៈជួប គ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង នៅម៉ោងប្រមាណ ៦៖១០នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុច ភ្នំកូនសេក ភូមិតាអុង ឃុំតាអុងកាតេ ស្រុកកូនមុំ ខេត្តរតនគិរី។

មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ លោក រស់ វណ្ណា បានឲ្យដឹងថា ក្នុងហេតុការនេះ មានមនុស្ស២នាក់ រងរបួសធ្ងន់ ឯ៥នាក់ ទៀត រងរបួសស្រាល ដោយឡែក ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ខេន អាយុ២២ឆ្នាំ​ បានស្លាប់ នៅពេលបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តរតនៈគិរី។

លោកមេបញ្ជាការ រស់ វណ្ណា បានបញ្ជាក់បន្ថែមទៀតថា នេះជាករណីបើកបរ ខ្វះការប្រុងប្រយ័ត្ន ក្រឡាប់រថយន្ត ដោយខ្លួនឯង ខណៈក្រុមគ្រួសារ ជនរងគ្រោះ ធ្វើដំណើពីក្រុងបានលុង តាមផ្លូវជាតិលេខ៧៦ ក្នុងបំណងឆ្ពោះទៅចំការ នៅឯស្រុកលបាត់ ក៏ជួបគ្រោះថ្នាក់ នៅចំណុចភ្នំកូនសេក នេះតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត