លោកខឹម វាសនា សុខចិត្តស្លាប់ជាមួយសមាជិកខ្លួនដើម្បីបង្ហាញភាពស្មោះត្រង់

ភ្នំពេញ:

គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានធ្វើសមាជលើកទី2 នៅព្រឹកថ្ងៃទី3 ខែមេសា នេះ នៅកោះពេជ្រ។
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ បានថ្លែងទៅកាន់សមាជិកខ្លួនថា ទោះបីលោកស្លាប់ក៏ដោយ ក៏លោកនៅជាមួយសមាជិកទាំងអស់។ "ជាចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំវិញ បើទោះបីជាខ្ញុំនៅម្នាក់ឯង ខ្ញុំមានការរីកចំរើន នៅជា
មួយអ្នក ខ្ញុំនឹងស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែនៅជាមួយអ្នកដែរ"។
លោកបានបញ្ជាក់ថា "ខ្ញុំស្រលាញ់អ្នក ខ្ញុំចង់រួមសុខរួមទុក្ខជាមួយអ្នក ទាំងសុភមង្គល ទាំងទុក្ខសោក ទាំង
រឿងល្អក៏ដោយ ទាំងរឿងអាក្រក៎ក៏ដោយចុះ។ ខ្ញុំសហការជាមួយអ្នកមិនមែនព្រោះតែខ្ញុំចង់បានអ្វីផ្សេងនោះទេ ក៏មិនមែនព្រោះតែអ្នកជាពូជសាសន៍ដួចខ្ញុំ មិនមែនព្រោះតែខ្ញុំជាជនជាតិដូចអ្នកនោះក៏ទេដែរ ប៉ុន្តែគឺព្រោះតែពួកយើងជាមនុស្សជាតិដូចគ្នា។ នេះហើយជាក្តីស្មោះត្រង់ពិត ជាភាពសុចរិតពិតប្រាកដបែបនេះ មិនដែលផ្តល់ផលជាអវិជ្ជមានសោះឡើយ"៕